• 2019-01-30 22:48:40
  • ព័ត៌មាន

ក្ដីសង្ឃឹមដាច់៧ពិន្ទុរបស់ Liverpool រលាយដូចក្រមួនត្រូវថ្ងៃដោយសារ Leicester

  • 2019-01-30 22:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសដាច់គូប្រជែង Manchester City ចំនួន៧ពិន្ទុរបស់ Liverpool បានរលាយដូចអំបិលត្រូវទឹកក្រោយពួកគេមិនអាចយកឈ្នះ Leicester បានកាលពីយប់មិញ។

ការប្រកួតនៅសប្ដាហ៍ទី២៤លើទឹកដី Anfield ក្រុមកំពូលតារាងលីគកំពូលអង់គ្លេសបានបើកការនាំមុខ១គ្រាប់មុនស៊ុតបញ្ចូលទីដោយ Mane តាំងពី៣នាទីចាប់ផ្ដើមការប្រកួត ប៉ុន្តែ Leicester ជាជើងឯកឆ្នាំ២០១៦ តាមស្មើបានវិញជាការស៊ុតរបស់ខ្សែការពារ Maguire នៅចុងវគ្គទីមួយនាទី ៤៥+២។

ទោះមិនអាចឈ្នះការប្រកួតនេះតែ Liverpool បានបន្ថែម១ពិន្ទុដែរលើ City ដែលចាញ់ Newcastle កាលពីថ្ងៃអង្គារដូច្នេះពេលនេះពួកគេដាច់៥ពិន្ទុហើយ។ ប្រកួតបន្ទាប់ហង្សត្រូវធ្វើដំណើរទៅទឹកដី West Ham ស្របពេល Manchester City ទទួលភ្ញៀវក្រុមខ្លាំង Chelsea៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់