• 2019-01-30 01:43:41
  • ព័ត៌មាន

អតីត​គ្រូ​ Liverpool ជួយ​ក្រុម​ចាស់​ដោយប្រយោល​ក្រោយ​យក​ឈ្នះ​ City ២-១

  • 2019-01-30 01:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ប្រជែង​ពាន​របស់​ Manchester City កាន់​តែ​ស្រពេចស្រពិល​មែន​ទែន​ហើយ​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​​ Newcastle United ២​ទល់​នឹង​១។

ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​ ចាញ់​ប្រៀប​៤​ពិន្ទុ​ ប៉ុន្តែ​បើ​ឈ្នះ​ Leicester ថ្ងៃ​នេះ​ Liverpool នឹង​ដាច់​ដល់​៧​ពិន្ទុ​ឯណោះ​ដែល​វា​គឺ​ជា​គម្លាត​មួយ​ធំ​សម្រាប់​ការ​ប្រជែង​ពាន​។​​ ប្រកួត​យប់​មិញ​ Agüero គឺ​ជា​អ្នក​នាំ​សំណាង​ឲ្យ​ City តាំង​ពី​នាទី​ ទី​១​ ប៉ុន្តែ​សំណាង​នេះ​បាន​បាត់​ទៅ​វិញ​ក្រោយ​ Rondón និង​ Ritchie វាយ​បក​ឲ្យ​ Newcastle ២​គ្រាប់​នៅ​វគ្គ​ទី​ពីរ។​

Benitez បាន​ឲ្យ​ដឹង​ថា​លោក​ពិត​ជា​រីករាយ​បើ​បាន​១​ពិន្ទុ​ពី​ប្រកួត​នេះ​ ប៉ុន្តែ​៣​ពិន្ទុ​ពី​ក្រុម​ខ្លាំង​ដូច​ជា​ Man City គឺ​ជា​អ្វី​ដែល​លើស​ការ​រំពឹង​ទុក​។ ជ័យ​ជម្នះ​ខាង​លើ​ក៏​ជា​ការ​ជួយ​ Liverpool ដោយ​ប្រយោល​ផង​ដែរ​ ត្បិត​លោក​ធ្លាប់​ដឹកនាំ​ក្រុម​ហង្ស​ក្រហម​កាល​ពី​ឆ្នាំ ២០០៤-២០១០៕ ​

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់