• 2018-10-03 07:54:00
  • វិភាគ

៣​ គូ​​​ធំ​ៗនៅ Champions League មិន​គួរ​រំលង​ទស្សនា​នៅ​រាត្រី​នេះ

  • 2018-10-03 07:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

រាត្រី​នេះ Champions League នឹង​បន្ត​ការ​​ប្រកួត​ទី​ពីរ​ក្នុង​ពូល​៨​គូ​ទៀត ដោយ​ក្នុង​នោះ​មាន​៣​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។

  • Dortmund vs Monaco (២​រំលង​អាធ្រាត្រ)
  • Spurs vs Barcelona (២​រំលង​អាធ្រាត្រ)
  • Napoli vs Liverpool (២​រំលង​អាធ្រាត្រ)

Dortmund vs Monaco

ក្រុម​របស់​អាល្លឺម៉ង់ Dortmund កំពុង​ស្ថិត​នៅ​លេខ​២​ ពូល Aក្រោយ​ប្រកួត​ដំបូង​យក​ឈ្នះ Club Brugge ខណៈ Monaco នៅ​លេខ​៣ ចាញ់ Atletico Madrid ២-១ នៅ​ប្រកួត​ទី​មួយ។ នេះ​​ក៏​​អាច​ចាត់​ជា​ការ​ប្រកួត​សងសឹក​សម្រាប់ Dortmund ផង​ដែរ។

UCL រដូវ​កាល​២០១៦-១៧ វគ្គ​​៨​ក្រុម​ចុងក្រោយ Dortmund បាន​ប្រកួត​ចាញ់​ Monaco ទាំង​ពីរ​ជើង (២-៣) (៣-១)។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ Monaco ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ តែ​ធ្លាក់​ដោយ​សារ​ Juventsu។

១១​នាក់​របស់ Dortmund៖ Bürki; Piszczek/Hakimi, Zagadou, Akanji, Diallo; Dahoud, Witsel, Pulišić, Reus, Sancho; Philipp

១១​នាក់​របស់ Monaco៖ Benaglio; Sidibé, Glik, Raggi, Jemerson, Henrichs; Tielemans, Golovin, Aholou, Chadli; Falcao

Spurs vs Barcelona

Spurs មិន​ទទួល​បាន​ពិន្ទុ​ទេ សម្រាប់​ការ​ប្រកួត​បើក​ឆាក ដោយ​ចាញ់​ក្លឹប​របស់​អ៊ីតាលី Inter Milan ២-១ ក្រៅ​ដី ឯ Lionel Messi រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ Barca ឈ្នះ PSV ៤-០។ តាម​រយៈលទ្ធផល Barca នៅ​លេខ​១​ពូល B មាន​៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​ពីរ Inter Milan ស្របពេល Spurs និង PSV មាន​០​ពិន្ទុ​ដូច​គ្នា។

រាត្រី​នេះ​ការ​ប្រកួត​នឹង​រៀបចំ​នៅ​កីឡដ្ឋាន​​ជាតិ​របស់​អង់គ្លេស Wembley។ នេះ​ជា​ការ​​ជួប​គ្នា​ប្រកួត​ផ្លូវការ​លើក​ទី​៣​នៃ​ក្រុម​ទាំង​ពីរ ដោយ​ជួប​គ្នា​ដំបូង​នៅ​ខែ មេសា ឆ្នាំ ១៩៨២ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Cup Winners' Cup ពេល​នោះ Barcelona ឈ្នះ ២-១។

១១​នាក់​របស់ Spurs៖ Lloris; Trippier, Sanchez, Alderweireld, Rose; Dier, Winks; Moura, Lamela, Son; Kane

១១​នាក់​របស់ Barcelona៖Ter Stegen; Semedo, Piqué, Lenglet, Alba; Vidal, Rakitić, Busquets, Coutinho; Messi, Suárez

Napoli vs Liverpool

ក្រុម​ទាំង​ពីរ​ស្ថិត​នៅ​ពូល C ជាមួយ​គ្នា Liverpool កំពុង​ឈរ​កំពូល​តារាង ប្រកួត​បើក​ឆាក​​យក​ឈ្នះ​ក្រុមខ្លាំង​របស់​បារាំង PSG ៣-២ ឯ Napoli នៅ​លេខ​៣ ប្រកួត​ដំបូង​ស្មើ Red Star Belgrade ០-០។ ​ Napoli បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ancelotti ហើយ​លើ​ធ្លាប់​ជួយ AC Milan ឈ្នះ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL កាល​ពី​ឆ្នាំ​២០០៧។ នេះ​ជា​ការ​ជួប​គ្នា​លើ​ទី​៣​​រវាង Napoli និង Liverpool ក្នុង​ពាន​អឺរ៉ុប ដោយ​ប៉ះ​គ្នា​ចុងក្រោយ​នៅ Europa League ២០១០-១១ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

១១​នាក់​របស់ Napoli៖Ospina; Hysaj, Albiol, Koulibaly, Mário Rui; Callejón, Allan, Hamšík, Zieliński; Milik, Insigne

១១​នាក់​របស់ Liverpool៖Allison; Alexander-Arnold, Van Dijk, Gomez, Robertson; Milner, Henderson, Wijnaldum; Firmino, Salah, Mané 

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់