• 2018-10-02 08:18:52
  • វិភាគ

ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​៣ ប្រសិន​បិសាច​ក្រហម​បណ្ដេញ​ Mourinho

  • 2018-10-02 08:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​​មិន​អាចជួយ Manchester United មាន​ទម្រង់​លេង​មិន​​ល្អ​ក្នុង​រដូវ​កាល​ថ្មី​នេះ Jose Mourinho ស្ថិត​ក្នុង​ភាព​មិន​ពេញ​ចិត្ត​ពីសំណាក់​អ្នក​គាំទ្រ។ ក្រោយ​ចាញ់ West Ham ៣-១ កាល​ពី​ចុង​សប្ដាហ៍ អ្នក​គាំទ្រ​​មួយ​ចំនួន​​ ព្រម​ទាំង​កីឡាករ​ក្នុង​ក្រុម​ចង់​ឲ្យ Jose ចេញ​ពី​ក្លឹប។ យ៉ាណាមិញ ប្រសិន​អ្នក​ចាត់​ការ​ជើង​ចាស់​រូប​នេះ​ចេញ​មែន​នឹង​មាន​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​៣កើត​ឡើង។

១. ចំណុច​វិជ្ជមាន៖ លុប​បំបាត់​យុទ្ធសាស្ត្រ​ចាស់​គម្រិល​របស់ Mourinho

​Mourinho គឺ​ជា​អ្នក​ចាត់​ការ​អស្ចារ្យ​ម្នាក់​ក្នុង​ពិភពលោក ធ្លាប់​ជោគជ័យ​នៅ​អង់គ្លេស អ៊ីតាលី​និង​អេស្ប៉ាញ។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នៃ​ការ​រៀប​លេង​របស់​លោក​​មិនមែន​ការ​ផ្លាស់​ប្ដូរ​ច្រើន​សោះ ពោល​រាល់​ការ​ប្រកួត​តែងតែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ងងុយ​គេង។

ប្រព័ន្ធ​លេង​របស់ Jose ​ចូលចិត្ត​លេង​ការពារ​ច្រើន និង​ធ្វើ​ការ​វាយ​បក​លឿន​ៗ។ តែ​សម្រាប់​អ្នក​ចាត់​ការ​ផ្សេង​ៗ​ដូច​ជា​ Kloop ​លេង​ដោយ​ដាក់​សម្ពាធ​លើ​ដៃ​គូ Unai Emery លេង​ពី​ក្រោម​ឡើង​លើ​និង Guardiola​ លេង​ខ្លី​ៗ​ហើយ​លឿន ស្ទីល​ទាំង​​នេះ​បាន​ទាក់ភ្នែក​អ្នក​ទស្សនា​យ៉ាង​ខ្លាំង។

២. ចំណុច​អវិជ្ជមាន៖ ក្លឹប​ខាត​បង់​ប្រាក់

ប្រសិន​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ចេញ​ Man Utd នឹង​ខាង​​បង់​ប្រាក់​មួយ​ចំនួន​។ ក្នុង​កុងត្រា​របស់ Mourinho ជាមួយ​នឹង​ក្លឹប ប្រសិន​បណ្ដេញ​លោក​មុន​ចប់​រដូវ​កាល​២០១៩-២០ នោះ​ក្លឹប​ត្រូវ​បង់​ឲ្យ​លោក​១២​លាន​ផោន។

នេះ​មាន​ន័យ​ថា United ក៏​ត្រូវ​កាត់​បន្ថយ​ប្រាក់​​ដោះដូរ​កីឡាករ ហើយ​ប្រហែល​​​នឹង​អាច​មាន​បញ្ហា​​រឿង​លុយ​កាក់​​សម្រាប់​ចុះ​កុងត្រា​យក​គ្រូ​ថ្មី​មក​ផង​ដែរ។

៣. ចំណុច​អវិជ្ជមាន៖ Zidane មិន​ទាន់​ស័ក្ដិសម​មក​ជំនួស​កន្លែង​នេះ​ទេ

United គួរ​តែ​គិត​អំពី​ការ​​ឲ្យ​បាន​ខ្ពស់​ ជាជាង​គ្រាន់​តែ​យក​អ្នក​ចាត់ការ​ផ្សេង​មក​ជំនួស Jose។​ អ្នក​គាំទ្រ​បិសាច​ក្រហម​​ចង់ឲ្យ Zidane មក​កាន់​ក្លឹប។ ប៉ុន្តែ​ Zidane មិន​ទាន់​មាន​បទពិសោធន៍​រៀបចំ​ក្រុម​មួយ​​ដែល​កំពុង​ជួប​វិបត្តិ។ នៅ Real Madrid គេ​​មាន​កីឡាករ​កំពូល​ៗ និង​ធនធាន​គ្រប់គ្រាន់​​ធ្វើ​គ្រប់​យ៉ាង​​ដែល​ចង់​ធ្វើ៕ ​​​​​

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់