• 2018-09-19 01:30:51
  • បាល់ទាត់

មួយ​ក្បាច់​របស់ Mane ស៊ី​ចង្កេះ Neymar ដាច់​ផឹង​យប់​មិញ

  • 2018-09-19 01:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane បាន​ដើរ​តួ​ជា​កម្លាំង​​ដ៏​សំខាន់​នាំ​ជើងឯក​រង  Champions League រដូវ​កាល​មុន Liverpool យក​ឈ្នះ​ក្រុម​អ្នក​មាន​សំបូរ​​កីឡាករ​ថ្លៃ​ PSG ៣​ទល់​នឹង​២​យប់​មិញ។

ត្បិត​តែ​ជា​ការ​ឈ្នះ​ដោយ​ប្រផឹតប្រផើយ តែ​លោក Jurgen Klopp អ្នក​ចាត់​ការ​​របស់ Liverpool ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្លួន​យ៉ាង​ខ្លាំង។ ចប់​ការ​ប្រកួត​បុរស​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ ៖ “PSG មាន​ការ​វិវត្តន៍​ខ្លួន​ល្អ។ ហើយ​ពេល Liverpool លេង​ទល់​នឹង PSG គ្រប់គ្នា​កុំ​គិត​ថា ពួក​យើង​គ្មាន​​ឱកាស​នោះ។ ២ ៣​ឆ្នាំ​មុន​​ប្រហែល​គ្រប់់គ្នា​គិត​ថា UCL ជា​ភ្នំ​ដែលខ្ពស់ ពួក​យើង​មិន​អាច​ឡើង​រួច។ ប៉ុន្តែ​ពេល​នេះ​គ្មាន​ភ្នំ​ខ្ពស់​ណា​ដែល​ធ្វើ​ឲ្យ Liverpool ឡើង​មិន​រួច​នោះ​ទេ"។

និយាយ​ពាក់ព័ន្ធ​នឹង Mane យប់​មិញ​ល្អ​មែនទែន ជា​ពិសេស​​បាន​ញាក់​​ជើង​ខ្លាំង​សំបូរ​ក្បាច់ Neymar ឲ្យ​ដាច់​ចង្កេះ​គ្មាន​សល់។ ក្នុង​​ការ​ប្រកួត​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​បាន​ទទួល​បាន​នៅ​ជ្រុង​ខាង​ស្ដាំ ដែល​មាន Neymar តាម​បិទ។ តែ​ពេល​នោះ Mane​ ប្រើ​បច្ចេកទេស​ខ្វែងជើង ធ្វើ​ឲ្យ Neymar បាក់​ចង្កេះ​តែ​ម្ដង៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់