• 2018-08-30 03:17:03
  • ប្រវត្តិ​​

មក​ដឹង​រឿងរ៉ាវ​​​ចាប់​ឆ្នោត​ Champions League វគ្គ​ចែក​ពូល​យប់​នេះ​

  • 2018-08-30 03:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ក្លឹប​អាជីព​ទ្វីប​អឺរ៉ុប​ដ៏​ធំ​ដែល​គ្រប់គ្នា​ស្គាល់​ថា​ UEFA Champions League នោះ​នឹង​ចាប់​ឆ្នោត​រើស​ពូល​ហើយ​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​បាន​បញ្ចប់​ទៅ​កាល​ពី​យប់​មិញ។​ ខាង​ក្រោម​គឺ​ជា​ព័ត៌មាន​មួយ​ចំនួន​ដែល​ប្រិយ​មិត្ត​គួរ​ដឹង៖

១. ពេល​វេលា​និង​ទីតាំង

UEFA Champions League វគ្គ​ចែក​ពូល​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​នៅ​ម៉ោង​១១​យប់​នេះ​ ម៉ោង​នៅ​កម្ពុជា​ ហើយ​ទីតាំង​គឺ​ធ្វើ​នៅ​ Grimaldi Forum ស្ថិត​ក្នុង​ប្រទេស​ម៉ូណាកូ​។

២. មើល​ការ​ចាប់​ឆ្នោត

ប្រិយ​មិត្ត​ជុំ​វិញ​ពិភព​លោក​អាច​មើល​ការ​ផ្សាយ​ផ្ទាល់​ពិធី​ចាប់​ឆ្នោត​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​គេហទំព័រ UEFA.COM និង​លើ​ទំព័រ​ Facebook, Twitter, Youtube ផ្លូវ​ការ​របស់​ UEFA។

៣. ដំណើរ​ការ

ច្បាប់​ថ្មី​គឺ​ក្រុម​ចំនួន​២៦​នឹង​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដោយ​ស្វ័យ​ប្រវត្តិ​ស្រប​ពេល​ក្រុម​៦​ផ្សេង​ទៀត​គឺ​ឡើង​មក​តាម​រយៈ​ការ​ជម្រុះ​ Play-off។

ក្រុម​ទាំង​អស់​នឹង​បែកចែក​ទៅ​ក្នុង​ចាន​​ ឬ​ក៏​ Pot ចាប់​ឆ្នោត​៤​ផ្សេង​គ្នា។​ Pot ​ទី​១​ គឺ​​ក្រុម​ជើង​ឯក​ចាស់​ និង​ក្រុម​ជើង​ឯក​មក​ពី​ប្រទេស​​មាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ចំនួន​៦​។ Pot ទី​២​ ដល់​ទី​៤​គឺ​គិត​ទៅ​តាម​ចំណាត់​ថ្នាក់​របស់​ក្រុម​ទាំង​នោះ។​

ក្រុម​មក​ពី​លីគ​ ឬ​ក្របខ័ណ្ឌ​តែ​មួយ​នឹង​មិន​ជួប​គ្នា​ទេ​នៅ​វគ្គ​នេះ។ លទ្ធផល​ចាប់​ឆ្នោត​របស់​ក្រុម​ឈុត​ធំ​យ៉ាង​ណា​ ក្រុម​យុវជន​របស់​ពួកគេ​​ក៏​នឹង​ត្រូវ​លេង​បែប​នោះ​ដូចគ្នា​នៅ​ពាន​ UEFA Youth League។ ឧទាហរណ៍៖ Liverpool ប៉ះ​ Real Madrid វគ្គ​ចែក​ពូល​ Champions Leagueដូច្នេះ​ យុវជន​ Liverpool ត្រូវ​ប៉ះ​ យុវជន​ Real Madrid នៅ​វគ្គ​ចែក​ពូល​ UEFA Youth League។

៤. ក្រុម​ដែល​មាន​កៅអី

អេស្ប៉ាញ៖ Real Madrid, Atlético Madrid, Barcelona, Valencia

អាល្លឺម៉ង់៖ Bayern München, Borussia Dortmund, Schalke, Hoffenheim

អង់គ្លេស៖ Manchester City, Manchester United, Tottenham Hotspur, Liverpool

អ៊ីតាលី៖ Juventus, Napoli, Roma, Internazionale Milano

បារាំង៖ Paris Saint-Germain, Lyon, Monaco

រុស្ស៊ី៖ Lokomotiv Moskva, CSKA Moskva

ព័រទុយហ្គាល់៖ Porto, Benfica

អ៊ុយក្រែន៖ Shakhtar Donetsk

បែលហ្ស៊ិក៖ Club Brugge

ទួរគី៖ Galatasaray

ឆែក៖ Viktoria Plzeň

ស្វីស៖ Young Boys

ហូឡង់៖ Ajax, PSV Eindhoven

ក្រិក៖ AEK Athens

ស៊ែប៖ Crvena zvezda

៥. ក្រុម​តាម​ POT ចាប់​ពូល

៦. កាល​វិភាគ​ប្រកួត

១៨/១៩ ខែ​កញ្ញា លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​មួយ

២/៣ ខែ​តុលា​ លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​ពីរ

២៣/២៤ ខែ​តុលា​ លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​បី​

៦/៧ ខែ​វិច្ឆិកា​ លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​បួន​

២៧/២៨ ខែ​វិច្ឆិកា​ លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​ប្រាំ​

១១/១២ ខែ​ធ្នូ​ លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​ប្រាំមួយ​៕

ប្រភព៖ Wikihow | UEFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់