• 2018-08-16 07:32:08
  • វិភាគ

Ramos ជា​អ្នក​ស្នង​តំណែង​ទាត់​ប៉េណាល់ទី​របស់​ Ronaldo?

  • 2018-08-16 07:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាកចេញ​របស់​ Cristiano Ronaldo ទៅ​ Juventus មិន​ត្រឹម​បាត់បង់​កីឡាករ​នាំ​លេង​ប៉ុណ្ណោះ​ទេ​តែ​ Real Madrid ថែម​ទាំង​បាត់​​អ្នក​ទាត់​ Free Kick និង​ប៉េណាល់ទី​ដ៏​ជំនាញ​ម្នាក់។

​យោង​តាម​ស្ថិតិ​បង្ហាញ​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​កាល​លេង​នៅ​ Manchester United មាន​ឱកាស​ទាត់​បាល់​ប៉េណាល់ទី​១៣​ជើង​ បាន​សម្រេច​១១​គ្រាប់​ គិត​ជា​ភាគរយ​ ៨៤,៦១%។ ពេល​ផ្ទេរ​មក​ La Liga ជាមួយ​ក្រុម​ Real Madrid វិញ​ Ronaldo ទាត់​ប៉េណាល់ទី​៧១ជើង​ដោយ​ជោគជ័យ​៦១​គ្រាប់​ គិត​ជា​ភាគ​រយ​ ៨៥,៩១​%។​

ទោះ​​មិន​ទាន់​ដឹង​ថា​នរណា​ជា​អ្នក​ទាត់​ប៉េណាល់ទី​ជំនួស​ Ronaldo ​នៅ​​ Real Madrid ឲ្យ​ពិត​ប្រាកដ​តែ​ក្នុង​ការ​ប្រកួត​ UEFA Super Cup កាល​ពី​យប់​មិញ​ប្រធាន​ក្រុម​ Sergio Ramosបាន​ប្រើ​បច្ចេកទេស​​ទាត់​ប៉េ​ណាល់​ទី​ទម្លុះ​ដៃ​អ្នក​ចាំ​ទី​ឆ្នើម​ Jan Oblakបាន​យ៉ាង​ល្អ​ បើ​ទោះ​ជា​រូប​គេ​ជា​ខ្សែ​ការពារ​ក៏​ដោយ។​

ការ​សម្រេច​ទី​ច្បាស់​របស់​ Ramos នេះ​អាច​ធ្វើ​ឲ្យ​លោក​ Julen Lopetegui ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​ទាក់​ចិត្ត​ហើយ​​ឲ្យ​រូប​គេ​ទាត់​ប៉េ​ណាល់​ទី​ជា​អចិន្ត្រៃយ៍​ក៏​ថា​បាន​៕

ប្រភព៖ Marca | Wikipedia អត្ថបទ៖ វិរ័ត្ន

មតិយោបល់