- 2018-08-15 02:39:53
- បាល់ទះ
គ្រូបាល់ទះចិនថា ក្រោយពេលបង្ហាត់ ៣ខែកីឡាករកម្ពុជានឹងដឹងខ្លួនខុសប្លែកពីមុន
- 2018-08-15 02:39:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបាល់ទះចិនថា ក្រោយពេលបង្ហាត់ ៣ខែកីឡាករកម្ពុជានឹងដឹងខ្លួនខុសប្លែកពីមុន
ចន្លោះមិនឃើញ
លោក Li Jun គ្រូបង្វឹកបាល់ទះជម្រើសជាតិកម្ពុជាដែលទើបចូលកាន់តំណែងបង្ហើបចំណុចខ្សោយពីរចំណុច ដែលកីឡាករកម្ពុជាមាន ប៉ុន្តែបន្ទាប់ពីទទួលបានការហ្វឹកហាត់៣ខែក្រោមការដឹកនាំរបស់លោកកីឡាករកម្ពុជានឹងដឹងខ្លួនល្អជាងមុន។
អតីតគ្រូបង្វឹកបាល់ទះប្រចាំខេត្តហ្វូជានរូបនេះបានឲ្យដឹងថា កីឡាករបាល់ទះកម្ពុជានៅស្ទើរអ្នកលើកបាល់ (អ្នកប៉ះសេ) និងការធ្វើរនាំង (បាំង)។ ចំណែកការវៃផ្ដាច់ ( ស្មាត់ ) មិនមានបញ្ហាចោទទេ ពោលគឺអាចយកជាការបាន។ ដូច្នេះលោកគិតថា ក្រោយពេលទទួលបានការហ្វឹកហាត់៣ខែក្រោមការដឹកនាំរបស់លោកកីឡាករកម្ពុជាទាំងអស់ នឹងដឹងខ្លួនថា ល្អជាងមុន។
ទន្ទឹមនឹងការខ្វះខាតកីឡាករបាល់ទះកម្ពុជា ក៏មានចំណុចល្អផងដែរ គឺការតស៊ូព្យាយាមហ្វឹកហាត់។ ចំពោះការអះអាងក្នុងការជួយកម្ពុជាឲ្យឈ្នះមេដាយឬជើងឯកពីព្រឹត្តិការណ៍អន្តរជាតិនានានោះលោកមិនហ៊ានសន្យាទេ។ ប៉ុន្តែលោកតាំងចិត្តថា នឹងប្រឹងប្រែងបង្វឹកកីឡាករទាំងអស់ឲ្យអស់ពីកម្លាំងកាយចិត្ត។
ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយគ្រូបង្វឹកជម្រើសជាតិចិនចាប់ពីព្រឹកនេះតទៅនៅទីលានបាល់ទះវិសាខា។ លោក Li Jun បានចុះកុងត្រាដឹកនាំកម្ពុជាចំនួន ៥ ឆ្នាំគិតចាប់ពីខែសីហា ឆ្នាំ២០១៨ នេះតទៅ៕