• 2018-08-06 01:14:47
  • ព័ត៌មាន

Man City ឈ្នះ​ Community Shield ប៉ុន្មាន​ដង​​ក្រោយ​ផ្ដួល​ Chelsea យប់​មិញ​

  • 2018-08-06 01:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero បាន​ក្លាយ​ជា​វីរបុរស​ក្រោយ​ស៊ុត​២​គ្រាប់​តែ​ឯង​នៅ​នាទី​ ១៣​ និង​ ៥៨​ ជួយ​ Manchester City យក​ឈ្នះ Chelsea ២​ទល់​នឹង​០​នៅ​ពាន FA Community Shield។​

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ជាតិ​ Wembley ក្រុម​ Manchester City បាន​លេង​ក្នុង​នាម​ជា​ជើង​ឯក​ Premier League ស្រប​ពេល​ Chelsea លេង​ក្នុងនាម​ជា​ជើង​ឯក​ FA Cup កាល​ពី​រដូវ​កាល​មុន។​ ពាន​ FA Community Shield ឬ​ពាន​បើក​រដូវ​កាល​តែង​លេង​១​សប្ដាហ៍​មុន​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​ចាប់​ផ្ដើម។​

Arsenal គឺ​ជា​ជើង​ឯក​ចាស់​នៅ​រដូវ​កាល​មុន​ ស្រប​ពេល​ Manchester City គឺ​ជា​ជើង​ឯក​នៅ​រដូវ​កាល​នេះ​ហើយ​វា​ក៏​ជា​ការ​ឈ្នះ​ពាន​លើក​ទី​៥​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប៕

ប្រភព៖ Dailymail អត្ថបទ៖ វិរ័ត្ន

មតិយោបល់