• 2018-07-26 22:38:00
  • ប្រវត្តិ​​

មូលហេតុ​ដែល​លីគ​អង់គ្លេស​បើក​ និង​បិទ​លឿន​ជាង​គេ​

  • 2018-07-26 22:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​គឺ​ជា​ពេល​វេលា​សំខាន់​ ​សម្រាប់​ក្លឹប​នៅ​អឺរ៉ុប​ក្នុង​ការ​រុះរើ​ក្រុម​​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ ហើយ​វា​ក៏​ជា​ពេល​វេលា​ដែល​ក្លឹប​ទិញ​ ឬ​លក់​រក​ប្រាក់​ចំណេញ​ផង​ដែរ។

យ៉ាង​ណា​កាល​បរិច្ឆេទ​នៃ​ការ​បើក​និង​ បិទ​នៃ​លីគ​កំពូល​ៗ​មិន​មែន​សុទ្ធ​តែ​ដំណើរ​ការ​ទៅ​ដូច​គ្នា​នោះ​ទេ​។​ តាម​ច្បាប់​របស់​ FIFA លីគ​នីមួយ​ៗ​មាន​រយៈ​ពេល​​១២​សប្ដាហ៍​ ឬ​៣​ខែ​សម្រាប់​ដោះ​ដូរ​កីឡាករ។ នៅ​អង់គ្លេស​ពេល​វេលា​នៃ​ការ​បើក​គឺ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ និង​បិទ​វិញ​ថ្ងៃ​ទី​ ៩​សីហា​ ពោល​គឺ​មិន​គ្រប់​៣​ខែ​ពេញ​ទេ។

មូលហេតុ​នៃ​ការ​បើក​ និង​​បិទ​ទីផ្សារ​លឿន​ជាង​គេ​ដោយ​សារ​ក្លឹប​នៅ​ Premier League បោះ​ឆ្នោត​ចង់​ឲ្យ​​ការ​ដោះដូរ​ធ្វើ​ឲ្យ​ហើយ​មុន​ការ​ប្រកួត​មក​ដល់។​ ងាក​ទៅ​មើល​លីគ​កំពូល​ធំ​៤​ទៀត​វិញ​គឺ​ថ្ងៃ​បិទ​ និង​បើក​ដូច​គ្នា​ទាំង​អស់៖

បារាំង​៖ បើក ១​មិថុនា​ បិទ​វិញ​ ថ្ងៃ​ទី​៣១​ ខែ​សីហា

អាល្លឺម៉ង់៖ បើក ១​មិថុនា​ បិទ​វិញ​ ថ្ងៃ​ទី​៣១​ ខែ​សីហា

អ៊ីតាលី​៖ បើក ១​មិថុនា​ បិទ​វិញ​ ថ្ងៃ​ទី​៣១​ ខែ​សីហា

អេស្ប៉ាញ៖ បើក ១​មិថុនា​ បិទ​វិញ​ ថ្ងៃ​ទី​៣១​ ខែ​សីហា៕

ប្រភព៖ Premier League អត្ថបទ៖ វិរ័ត្ន

មតិយោបល់