• 2018-06-28 10:16:49
  • បាល់ទះ

គ្រូ​វិសាខា​ បង្ហើប​​ចំណុច​ខ្សោយ​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​ក្រុម​​មិន​អាច​ឈ្នះ Rachanavi ៣-០

  • 2018-06-28 10:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សាន សុក្រិត គ្រូ​បង្វឹក​វិសាខា មើល​ឃើញ​ចំណុច​ខ្សោយ​ក្រុម​របស់​ខ្លួន​មួយ​ចំនួន ដែល​ជា​ចន្លោះ​ប្រហោង​​នាំ​ឲ្យ​ក្រុម​​​បាល់ទះ​វិសាខា​មិន​អាច​យក​ឈ្នះ​៣-០ ទៅ​លើ Rachanavi ពោល​គឺ​ត្រឹម ៣-១ ក្នុង​ព្រឹត្តិការណ៍​ពាន​កម្រិត A ដែល​រៀប​ចំ​ឡើង​នៅ​ទឹក​ដី​ថៃ។ ​

សកម្មភាព​ប្រកួត​មុន​នេះ

គ្រូ​បង្វឹក​រូប​​នេះ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​មើល​ឃើញ​របស់​លោក​គួរតែ​ឈ្នះ​៣-០ មិន​មែន ៣-១ ដូច្នេះ​ទេ។ លោក​ថា បញ្ហា​មក​ពី​កីឡាករ​ប្រមូល​កម្លាំង​ប្រយុទ្ធ​មិន​​បាន​ល្អ ពិសេស​គឺ​ឆន្ទៈ​នៃ​ការ​លេង​​មិន​​ពេញ​១០០% ធ្វើ​ឲ្យ​ភ្លាត់​ចាញ់​នៅ​​សិត​ទី​១។

សរុប​ជា​បញ្ហា​សម្រាប់​វិសាខា​ក្នុង​ប្រកួត​ដំបូង​នេះ​គឺ​ កីឡាករ​ហាក់​ភ័យ ក្រោយ​ទទួល​ការ​ហ៊ោកញ្ជ្រៀវ​ពី​អ្នក​គាំទ្រ។​ អ្វី​ដែល​លោក​មើល​ឃើញ​ទៀត​នោះ​ គឺ​កីឡាករ​លេង​ដោយ​ប្រឹង​ចង់​ឈ្នះ​គូ​ប្រកួត​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​​​ស្មារតី​នៃ​ការ​ប្រកួត​​មិន​បាន​ល្អ​។

ប្រកួត​បន្ទាប់​របស់​វិសាខា នឹង​​ត្រូវប៉ះ​ជា​មួយ​ក្រុម Army របស់​ថៃ ​នា​វេលា​ម៉ោង ២ : ០០ នាទី​រសៀល​ស្អែក​នេះ​ ហើយ​​ក៏​មាន​ការ​ Live ផ្ទាល់​​នៅ​លើ Page របស់​ Sabay News Sport ផង​ដែរ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់