• 2018-06-24 01:49:41
  • ព័ត៌មាន

FIFA ស៊ើប​អង្កេត​លើ​ក្បាច់​អបអរ​កីឡាករ​ស្វីស​២​រូប

  • 2018-06-24 01:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស្វីស​បាន​យក​ឈ្នះ​ជម្រើស​ជាតិ​ស៊ែប​ ២​ទល់​នឹង​១​ក្នុង​ការ​ប្រកួត​ World Cup ពូល​​E​ កាល​ពី​ថ្ងៃ​ម្សិល​មិញ។​

ស៊ែប​បាន​បើក​ការ​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​ ទី​៥​ដោយ​កីឡាករ​ Mitrovic ប៉ុន្តែ​ Xhaka និង​ Shaqiri បាន​តាម​ស្មើ​ និង​ស៊ុត​យក​ឈ្នះ​បាន​វិញ​នៅ​នាទី៥៣​ និង​៩០។​ យ៉ាង​ណា​ទាំង​ Xhaka និង​ Shaqiri សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ដោយ​សារ​ក្បាច់​អបអរ​ក្រោយ​ស៊ុត​ចូល​ទី​។

កីឡាករ​ទាំង​ពីរ​បាន​អបអរ​ធ្វើ​ស្ទីល​សត្វ​ឥន្ទ្រី​ដែល​ FIFA គិត​ថា​វា​អាច​ជា​សារ​ពាក់ព័ន្ធ​នឹង​នយោបាយ​។​ Xhaka និង​ Shaqiri ទោះ​លេង​ឲ្យ​ស្វីស​តែ​ពួកគេ​គឺជា​ជនជាតិ​ដើម​អាល់បានី​ហើយ​ប្រទេស​ស៊ែប​ធ្លាប់​​មាន​ជម្លោះ​ផ្នែក​យោធា​ជាមួយ​អាល់បានី​អស់​ជា​ច្រើន​ឆ្នាំ​ទើប​បញ្ចប់​ក្នុង​ឆ្នាំ​១៩៩៩​ប៉ុណ្ណោះ​ក្រោម​ការ​អន្តរាគមន៍​ពី​កង​កម្លាំង​ណាតូ​។

ដោយ​សារ​ដូច្នេះ​ហើយ​ទើប​ FIFA សង្ស័យ​ថា​ការ​អបអរ​ខាង​លើ​តំណាង​ឲ្យ​​សញ្ញា​សត្វ​ឥន្ទ្រី​លើ​ទង់​ជាតិ​អាល់បានី​ ក្នុង​ន័យ​ដៀមដាម​ដល់​ស៊ែប​ដែល​ធ្លាប់​ឈ្លានពាន​ពួកគេ៕

https://www.bbc.com/sport/football/44586681

ប្រភព៖ theguardian ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់