• 2018-06-15 07:59:20
  • វិភាគ

រឿងរ៉ាវ​​សំខាន់​ៗ​រវាង ព័រទុយហ្គាល់​និង​អេស្ប៉ាញ​ ខណៈ​ធ្លាប់​ជួប​គ្នា​៣៥​ដង

  • 2018-06-15 07:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័រទុយហ្គាល់​ត្រូវ​តទល់​នឹង​​អេស្ប៉ាញ នា​រាត្រី​នេះ​ម៉ោង​១​រំលង​អាធ្រាត្រ ដើម្បី​ដណ្ដើម​៣​ពិន្ទុ​ក្នុង​ពូល B។ ហើយ​មុន​ការ​ប្រកួត​នេះ​ក៏​មាន​២​គូ​ផ្សេង​ទៀត​លេង​ដែរ ក្នុង​នោះ អេហ្សីប vs អ៊ុយរុយហ្គាយ និង ម៉ារ៉ុក vs អ៊ីរ៉ង់។ ដោយ​សារ​តែ ព័រទុយហ្គាល់​និង​អេស្ប៉ាញ​ ជា​គូ​មាន​ការ​ចាប់​អារម្មណ៍ Sabay​ នឹង​លើក​ពី​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ក្រុម​ទាំង​ពីរ៖

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • ព័រទុយហ្គាល់​គ្មាន​កីឡាករ​ណា​របួស​ម្នាក់​ឡើយ ពោល​ពេញ​ជើង​ល្អ​ណាស់។ Jose Fonte, Bruno Alves, Pepe  ត្រូវ​ចាប់​ដៃ​គ្នា​លេង​ការពារ​កណ្ដាល ខណៈ Andre Silva ឬ Goncalo Guedes  ចាប់​ដៃ​គូ​ជាមួយ Ronaldo ប្រយុទ្ធ​ខាង​លើ។

  • Daniel Carvajal បាន​ត្រលប់​ចូលរួម​ហ្វឹកហាត់​ជាមួយ​អេស្ប៉ាញ​វិញ​ហើយ​កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​មាន​របួស​សរសៃពួរ។ ប្រសិន Carvajal មិន​អាច​ចូល​លេង​បាន Alvaro Odriozola របស់ Real Sociedad នឹង​ចូល​មក​ជំនួស​តំណែង។

ប្រវត្តិ​ជួប​គ្នា

  • អេស្ប៉ាញ​និង​ព័រទុយហ្គាល់ ធ្លាប់​ប៉ះ​គ្នា​៣៥​ដង ក្នុង​នោះ​អេស្ប៉ាញ​ឈ្នះ​១៦​ដង ឯ​ព័រទុយហ្គាល់​ឈ្នះ​៦ដង និង​ស្មើ​គ្នា​១៣​ដង។
  • ក្រុម​ទាំង​ពីរ​ជួប​គ្នា​ចុងក្រោយ​នៅ World Cup ឆ្នាំ​២០១០ វគ្គ​១៦​ក្រុម​ចុងក្រោយ។ ពេល​នោះ​អេស្ប៉ាញ​បាន​យក​ឈ្នះ ១-០។

រឿង​ត្រូវ​ដឹង​ពី​ព័រទុយហ្គាល់

  • ព័រទុយហ្គាល់​នឹង​អាច​ក្លាយ​ជា​ប្រទេស​​ទី​៤ ដែល​អាច​ឈ្នះ Euro និង World Cup ជាប់​គ្នា។ ប្រទេស​៣​ធ្លាប់​ធ្វើ​បាន​មាន អាល្លឺម៉ង់​ខាង​លិច (Euro ១៩៧២, World Cup ១៩៧៤), បារាំង​ (World Cup ១៩៩៨, Euro ២០០០) និង អេស្ប៉ាញ (Euro ២០០៨, World Cup ២០១០)

  • វគ្គ​ចម្រុះ​កន្លង​ទៅ Cristiano Ronaldo រក​បាន​១៥​គ្រាប់ បញ្ជូន​ឲ្យ​ទាត់​​ចូល៣​ដង។ យ៉ាងណា​ គេ​ខកខាន​ទាត់​ចូល​អេស្ប៉ាញ​៣៤០​នាទី​ហើយ។

  • លេង​ក្នុង​ពូល​៩​ប្រកួត​ ក្នុង​ព្រឹត្តិការណ៍ World Cup ព័រទុយហ្គាល់​ចាញ់​តែ​ម្ដង​គត់ ដោយ​ថ្វីជើង​អាល្លឺម៉ង់ ៤-០ កាល​​ឆ្នាំ​២០១៤។

រឿង​ត្រូវ​ដឹង​ពី​អេស្ប៉ាញ

  • អេស្ប៉ាញ​ឈរ​លេខ​១​ក្នុង​ពូល​នៅ World Cup ៣​ដង នៃ​៤​​ព្រឹត្តិការណ៍​ចុងក្រោយ​របស់​ពួក​គេ។
  • នេះ​ជា​ការ​ឡើង​មក​លេង World Cup១១​ដង​ជាប់​គ្នា​​របស់​អេស្ប៉ាញ
  • សមាជិក​៦​នាក់​ ដែល​ឈ្នះ World Cup ២០១៤ ជាមួយ​អេស្ប៉ាញ បន្ត​មាន​មុខ​ឆ្នាំ​នេះ​មាន​ដូច​ជា David Silva, Sergio Ramos, Andres Iniesta, Pepe Reina, Sergio Busquets និង Gerard Pique៕

ព្យាករណ៍​គូ​នេះ៖ ព័រទុយហ្គាល់ ០-១ អេស្ប៉ាញ​ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់