• 2018-05-18 00:24:00
  • ព័ត៌មាន

Pep បន្ត​កុងត្រា​ថ្មី​ជាមួយ​ Man City ដល់​ឆ្នាំ​២០២១

  • 2018-05-18 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola យល់​ព្រម​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​ជាមួយ​ Manchester City ដែល​ធ្វើ​ឲ្យ​លោក​បន្ត​រួមរស់​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២១។​

បុរស​វ័យ​៤៧​ឆ្នាំ​បាន​ដឹកនាំ​ក្រុម​ពណ៌​ផ្ទៃមេឃ​ឈ្នះ​ពាន​ Premier League ជា​ប់កំណត់ត្រា​១០០​ពិន្ទុ​ និង​លើក​ពាន​ League Cup នៅ​រដូវ​កាល​ទី​ពីរ​របស់​ខ្លួន។​

កិច្ចសន្យា​ថ្មី​នេះ​ដែរ​ធ្វើ​ឲ្យ​ Pep នឹង​នៅ​ដឹក​នាំ​​ City យូរ​ជាង​ក្រុម​ណា​ទាំង​អស់​ (Barcelona និង Bayern Munich) ចាប់​តាំង​ពី​លោក​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចាត់ការ​ទូទៅ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៨​មក។​

City ស៊ុត​បញ្ចូល​ទី​១០៦​គ្រាប់​ ពី​ជ័យ​ជម្នះ​៣២​ប្រកួត​នៅ​លីគ​ហើយ​របូត​តែ​១៤​ពិន្ទុ​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ។​ យ៉ាង​ណា​ពួកគេ​បាន​ធ្លាក់​ចេញ​ពី FA Cup ក្រោម​ស្នាដៃ​ Wigan និង​ ខ្ទាត​ចេញ​ពី​ Champions League ក្រោយ​បរាជ័យ​ ៥​ទល់​នឹង​១​ទល់​នឹង​ Liverpool៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់