• 2018-05-04 03:23:54
  • ប្រវត្តិ​​

ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ Atletico ក្រោយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa League

  • 2018-05-04 03:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បាន​យក​ឈ្នះ​ Arsenal ១​ទល់នឹង​០​ (ទាំង​ពីរ​ជើង​ ២-១) ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ។​

ក្រោយ​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ធំ​លំដាប់​ទីពីរ​របស់​ទ្វីប​អឺរ៉ុប​នៅ​ប្រទេស​បារាំង​ក្រុម​លោក​ Diego Simeone បាន​ជាប់​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

១. Atletico Madrid បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa League ៣​ដង​ស្មើ​គ្នា​ជាមួយ​ Sevilla ហើយ​២​លើក​មុន​ពួកគេ​សុទ្ធ​តែ​ក្លាយ​ជា​ជើង​ឯក​ទាំង​អស់​ (២០០៩-១០ និង​ ២០១១-១២)។

២. ក្រោម​ការ​ដឹកនាំ​របស់​លោក​ Diego Simeone ក្រុម​ Atletico ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​ទ្វីប​អឺរ៉ុប​៣លើក​ ក្នុង​៥​រដូវ​កាល​ចុង​ក្រោយ​ ដោយ​២​លើក​មុន​គឺ​ពាន​ Champions League (២០១៣-១៤ និង​ ២០១៥-១៦)។

៣. Diego Simeoneធ្លាប់​មាន​ប្រវត្តិ​នាំ​ Atletico ឈ្នះ​ Europa ម្ដង​កាល​ពី​រដូវ​កាល​ ២០១១-១២ តែ​លោក​បាន​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ២​លើក​នៅ​រដូវ​កាល​ ២០១៣-១៤ និង​ ២០១៥-១៦ ដែល​សុទ្ធ​សឹង​ក្រោម​ស្នាដៃ​របស់​ Real Madrid។

៤. ជ័យ​ជម្នះ​ ១-០ លើ​ Arsenal គឺ​ជា​ការ​បិទ​ Clean sheet លើក​ទី​៣២​របស់​ Atletico នៅ​រដូវ​កាល​នេះ​ ជា​ចំនួន​មួយ​ច្រើន​ជាង​ក្រុម​ណា​ទាំងអស់​នៅ​លីគ​កំពូល​ទាំង​៥​របស់​ទ្វីប​អឺរ៉ុប។

៥. Atletico Madrid ធ្លាប់​ឈ្នះ​ Europa League ២ដង​នៅ​រដូវ​កាល​ ២០០៩-១០, ២០១១-១២ ឈ្នះ​ពាន​ European Cup Winners' Cup ម្ដង​នៅរដូវ​កាល​​ ១៩៦១-៦២ ឈ្នះ​ពាន​ UEFA Super Cup ២​ដង​នៅ​ឆ្នាំ​២០១០, ២០១២។ ក្រៅ​ពី​នោះ​ក្រុម​នេះ​រង​ជើង​ឯក​ Champions League ៣ដង​៕

អត្ថបទ៖ វិរ័ត្ន

មតិយោបល់