• 2018-03-05 14:14:21
  • ប្រវត្តិ​​

មកទល់ពេលនេះ ក្លឹបណាដែលអាចទប់មិនឲ្យធ្លាយសំណាញ់ទីច្រើន​ជាងគេនៅ PL?

  • 2018-03-05 14:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​នឹង​ពេល​នេះ ក្លឹប​ដែល​បិទ​មិន​ឲ្យ​គូប្រកួត​ស៊ុត​ចូល (Clean Sheet) ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ គឺ​ក្លឹប Manchester United ខណៈ​មាន​តែ​ក្លឹប​ចំនួន ៦ ប៉ុណ្ណោះ​ដែល​សម្រេច​បាន Clean Sheet យ៉ាង​តិច ១០។

ក្លឹប​បិសាច​ក្រហម បាន​បិទ​មិន​ឲ្យ​គូ​ប្រកួត​ធ្វើ​ការ​ស៊ុត​ចូល​ចំនួន ១៥ ប្រកួត​ក្នុង​រដូវ​កាល​នេះ។ ក្លឹប​ដែល​កំពុង​ឈរ​លេខ ២ ក្នុង​លីគ​មួយ​នេះ ត្រូវ​បាន​តាម​ពី​ក្រោយ​ដោយ​ក្លឹប​ចំនួន​ដល់​ទៅ​បី ពោល​គឺ Manchester City, Chelsea និង Tottenham Hotspur ដែល​សុទ្ធ​តែ​លេង​បាន Clean Sheet ចំនួន​១៤ ប្រកួត។

ក្រឡេក​មើល​ហង្ស​ក្រហម Liverpoolវិញ និយាយ​រឿង Clean Sheet ក្លឹប​ធ្វើ​បាន​សម្រេច​ក្នុង​ប្រកួត​ចំនួន ១២ លើក​ ខណៈ​ក្លឹប Burnley វិញ អាច​បិទ​មិន​ឲ្យ​គូ​ប្រកួត​ស៊ុត​ចូល​ចំនួន ១០​ប្រកួត។

ដោយ​ឡែក Arsenal សម្រេច​បាន Clean Sheet ត្រឹម​ ៩​លើក​ប៉ុណ្ណោះ គិត​មក​ទល់​នឹង​ពេល​នេះ។ ចំណែក​ឯ ក្លឹប​ដែល​មាន​ Clean Sheet តិច​ជាង​គេ គឺ​មាន​បី​ក្លឹប ដូច​ជា Bournemouth, Crystal Palace និង Stoke City (៥ប្រកួត)៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់