• 2018-01-18 08:55:27
  • ព័ត៌មាន

បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ជិះ​កង់​ម្សិលមិញ​សិក្ខាកាម​ យល់​ដឹង​៣ចំណុច​សំខាន់ៗ​

  • 2018-01-18 08:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ឧបទេស​មក​ពី​ប្រទេស​អូស្ត្រាលី​ ថា​ ក្រោយ​បញ្ចប់​ការ​បណ្ដុះបណ្ដាល​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ សិក្ខាកាម​ទាំង​អស់​ បាន​យល់​ដឹង​ពី​ចំណុច​សំខាន់​៣ ដែល​ចាំបាច់​សម្រាប់​ពួកគេ​យក​ទៅ​អនុវត្ត​ និង​បង្រៀន​បន្ត​ដល់​កីឡាករ​នៅ​ក្លឹប​របស់​ពួកគេ។​

កម្មវិធី​បិទ​វគ្គ​ម្សិលមិញ

លោក​ Zgoznik Frank​ ដែល​ជា​គ្រួ​ឧបទេស​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ថ្នាល​ និង​អត្តពលិក​វ័យ​ក្មេង​បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​សិក្សា​ប៉ុន្មាន​ថ្ងៃ​នេះ​ មើល​ឃើញ​ថា​សិក្ខាកាម​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ព្យាយាម​ថែម​ទាំង​មាន​ការ​រីកចម្រើន​ល្អ​ផង​ដែរ។​

កម្មវិធី​បិទ​វគ្គ​ម្សិលមិញ

គ្រូ​ឧបទេស​រូប​នេះ​បន្ថែម​ទៀត​ថា​ វគ្គ​សិក្សា​ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​លោក​ផ្ដោត​ឲ្យ​បាន​ដឹង​ ទី១​ ពី​បច្ចេកទេស​នៃ​ការ​ជិះ​កង់​ ទី២​ បច្ចេកទេស​ហូបចុក​ មិន​ថា​មុន​ពេល​ប្រកួត​ ពេល​ប្រកួត​ និង​ក្រោយ​ពេល​ចប់​ការ​ប្រកួត​នោះ​ទេ​ និង​ទី៣​ ការ​ថែ​រក្សា​អនាម័យ​រាងកាយ​គួរ​ធ្វើ​បែប​ណា​ទើប​ត្រឹមត្រូវ។​ បើ​មើល​តាម​ការ​សិក្សា​រយៈ​ពេល​ខ្លី​នេះ​ អត្តពលិក​ថ្នាល​របស់​កម្ពុជា​ត្រូវ​ការ​ហ្វឹកហាត់​ដិតដល់​ច្រើន​ឆ្នាំ​ទៀត​ទើប​អាច​ចូល​ប្រឡូក​ ឬ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​បាន។​

កម្មវិធី​បិទ​វគ្គ​ម្សិលមិញ

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ថ្នាល​ និង​អត្តពលិក​វ័យ​ក្មេង​នេះ​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៧​ ខែ​មករា​ ម្សិលមិញ​នេះ​ទើប​បញ្ចប់​ ក្រោម​ជំនួយ​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។​ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ចូលរួម​សិក្ខាកាម​មក​ពី​បណ្ដា​ក្លឹប​ជិះ​កង់​នានា​នៅ​តាម​ខេត្ត​ រាជធានី​ ដែល​មាន​គ្រូ​ឧបទេស​មក​ពី​ប្រទេស​អូស្ត្រាលី​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់