ទ័ពគ្រោងតកុងត្រា Tatsuta និងនាំជម្រើសជាតិកូរ៉េខាងត្បូងU23 ចំនួន៣នាក់សម្រាប់លីកថ្មី
ក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) នឹងបន្តកុងត្រាជាមួយកីឡាករជប៉ុន Tasuta Kazuki ដែលបឹងកេតកំពុងខ្ចីជើង និងកំពុងរៀបចំនាំយកកីឡាករបរទេសជម្រើសជាតិកូរ៉េខាងត្បូងក្រោមអាយុ២៣ ឆ្នាំ(U-២៣) ចំនួន ៣នាក់ថែមទៀតដើម្បីពង្រឹងក្រុមសម្រាប់ត្រៀមខ្លួននៅរដូវកាលថ្មីនៃលីកកំពូលរបស់កម្ពុជាឆ្នាំ២០១៦ នាពេលខាងមុខនេះ។