- 2017-04-07 02:57:33
- វិភាគ
ទេព ឡុងរចនា៖ កម្ពុជាមានខ្សែការពារល្អបំផុតពីររូប តែមិនសូវល្បី
- 2017-04-07 02:57:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេព ឡុងរចនា៖ កម្ពុជាមានខ្សែការពារល្អបំផុតពីររូប តែមិនសូវល្បី
ចន្លោះមិនឃើញ
លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) លើកឡើងថា តាមក្រសែភ្នែករបស់លោក ក្រុមជម្រើសជាតិកម្ពុជាមានខ្សែការពារល្អបំផុតចំនួនពីររូបគឺ សឿយ វិសាល និង រស់ គង់សម្រេច។
រស់ គង់សម្រេច មិនបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករទាំង ២៣នាក់របស់លោក Leonardo Vitorino គ្រូបង្វឹកក្រុមកម្ពុជានោះទេ កាលប្រមូលផ្ដុំប៉ះឥណ្ឌា និងហ្សកដានី។ ខណៈ សឿយ វិសាល បានជាប់ឈ្មោះ និងថែមទាំងបានបង្ហាញខ្លួនពេញ៩០នាទីទាំងពីរប្រកួតខាងលើទៀតផង។
ងាកទៅកាន់ទស្សនៈគ្រូបង្វឹកទ័ពដែលមានបទពិសោធន៍ជាង១០ឆ្នាំលោក ទេព ឡុងរចនា មើលឃើញថា កម្ពុជាមានខ្សែការពារតែពីររូបនេះប៉ុណ្ណោះដែលល្អជាងគេ។ ចំពោះ រស់ គង់សម្រេច ចំណុចល្អរបស់គេគឺជាកីឡាករហ៊ានប្ដូរ ឬហ៊ានប្រឈមគ្រោះថ្នាក់យកខ្លួនពាំងបាល់ ខណៈចំណុចខ្វះខាតគឺចូលយកបាល់ពីដៃគូជ្រៅពេក ដែលអាចធ្វើឲ្យដៃគូងាយមានឱកាសល្អនៅពេលញាក់ដាច់រូបគេ។
សម្រាប់ សឿយ វិសាល លោកមើលឃើញថា ចំណុចល្អរបស់កីឡាកររូបនេះត្រង់តាមប្រកៀកដៃគូល្អ កម្រនឹងឲ្យដៃគូគេចចេញពីខ្លួនបានងាយ និងជាកីឡាករដែលលេងដោយមានទំនុកចិត្តខ្ពស់។ ចំណែកចំណុចខ្សោយវិញលោកគិតថា កីឡាកររូបនេះមានភាពបត់បែនយឺតពេក ដែលជាចន្លោះប្រហោងមួយសំខាន់សម្រាប់តួនាទីជាខ្សែការពារ។
លោក ទេព ឡុងរចនា ជាគ្រូបង្វឹករបស់ក្លឹបក្រសួងការពារជាតិដែលជាគ្រូកម្រិត A-license និងបានចាប់ផ្ដើមបង្វឹកក្រុមទ័ពតាំងពីឆ្នាំ២០០២៕