• 2020-04-10 03:52:16
  • វិភាគ

មូលហេតុ​សំខាន់​៣​ ដែល​ Arsenal គួរ​វៃ​ចេញ​ Aubameyang

  • 2020-04-10 03:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រី​ទឹកឃ្មុំ​របស់​ Pierre Emerick-Aubameyang ជាមួយ​ Arsenal ទំនង​ជា​ដល់​ទី​បញ្ចប់​ហើយ​ ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហាក់​ធ្លាក់​ទម្រង់​លេង​មែនទែន​មួយ​រយៈ​ចុង​ក្រោយ។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ហ្គាបុង​ លេង​មិន​បាន​ល្អ​នោះ​ទេ​នៅ​រដូវ​កាល​នេះ​ ពិសេស​គឺ​ខុស​ដាច់​ពី​រដូវ​កាល​ដំបូង​​ជាមួយ​ Arsenal រហូត​មាន​ការ​រិះ​គន់​ថា​ Aubameyang បាន​ត្រឹម​ឈរ​លេង​នៅ​លើ​ទីលាន​ (He' isnt doing anything) រាល់​ពេល​ដែល​គ្រូ​ដាក់​ឲ្យ​លេង។​ នេះ​គឺ​ជា​មូលហេតុ​ ដែល​កាំភ្លើង​ធំ​គួរ​លក់​រូប​គេ៖

១. Aubameyang ទំនង​ជា​មិន​ត​កុងត្រា​ថ្មី៖

Aubameyang ជា​កីឡាករ​កម្រិត​កំពូល​មួយ​រូប​ក្នុង​លោក​ ដែល​តែង​ស្រមៃ​លេង​នៅ​ក្លឹប​ដែល​ប្រកួត​ប្រជែង​នៅ​​ UEFA Champions League។ Arsenal ខាន​ស្គាល់​ជាតិ​កម្មវិធី​អឺរ៉ុប​ដ៏​ធំ​នេះ​យូរ​គួរ​សម​ដែរ​ហើយ​ ដោយ​ពួកគេ​លេង​ត្រឹម​កម្រិត​ Europa League ប៉ុណ្ណោះ​ស្រប​ពេល​បច្ចុប្បន្ន​ក្នុង​តារាង​ Premier League ក្លឹប​កំពុង​ឈរ​រហូត​លេខ​៩​ក្នុង​តារាង​ ដូច្នេះ​បើ​អត់​កៅអី​ Champions League ទៀត​មិន​ដឹង​ថា​ Aubameyang ចង់​នៅ​បន្ត​ឬ​ក៏​អត់​ឡើយ។​

២. កត្តា​វ័យ​កាន់​តែ​ចាស់​របស់​ Aubameyang

Aubameyang នឹង​ឈាន​ដល់​វ័យ​៣១​ឆ្នាំ​ក្នុង​ឆ្នាំ​នេះ​ ជា​អាយុ​មួយ​ចាស់​មែនទែន​សម្រាប់​កីឡាករ​លេង​តំណែង​ខ្សែ​ប្រយុទ្ធ​។​ ស្ថាន​ភាព​នេះ​ Arsenal ក៏​អាច​ពិចារណា​ដែរ​ដើម្បី​លក់​រូប​គេ​ចេញ​ទាន់​នៅ​ចំណេញ​ច្រើន​ ហើយ​សម្លឹង​រក​កីឡាករ​ខ្សែ​ប្រយុទ្ធ​ណា​វ័យ​ក្មេង​ តម្លៃ​គួរ​សម​មក​ជំនួស​វិញ​ ដើម្បី​អាច​ជួយ​ក្លឹប​រយៈ​ពេល​យូរ។​

៣. ការ​ធ្លាក់​ទម្រង់​លេង​របស់​ Aubameyang​

ដូច​និយាយ​ពី​ខាង​ដើម​ Aubameyang​ បច្ចុប្បន្ន​មិន​មែន​ជា​ Aubameyang កាល​មក​ Arsenal លើក​ដំបូង​ឡើយ។​ រូប​គេ​ហាក់​បាត់បង់​ទំនុក​ចិត្ត​លេង​ និង​មិន​សូវ​ផ្ដោត​អារម្មណ៍​ប្រកួត​ដូច​ពី​ពេល​មុន​ៗ​។​ វា​អាច​មក​ពី​ការ​មិន​យល់​ចិត្ត​គ្នា​ជាមួយ​កីឡាករ​ថ្មីៗ​,​ ការ​ដូរ​គ្រូ​បង្វឹក​ញឹកញាប់​របស់​ Arsenal ឬ​អាច​ថា​ដោយ​សារ​វ័យ​ចាស់​ធ្វើ​ឲ្យ​ល្បឿន​ និង​ការ​គិត​ធ្លាក់​ចុះ​ក៏​ថា​បាន។​ នេះ​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រុម​លោក​ Mikel Arteta ពិចារណា​សារ៉េ​រូប​គេ​ចេញ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី