• 2017-04-05 03:37:20
  • វិភាគ

​​​គ្រូ​ទ័ព​​ ​លើក​ចំណុច​​ខ្លាំង​​ និង​ខ្សោយ​​​​ពី​ខ្សែ​បម្រើ​​២​រូប​ដែល​​​​លោក​​ពេញ​ចិត្ត​ជាង​គេ​នៅ​កម្ពុជា

  • 2017-04-05 03:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ(​ទ័ព)លើក​​​ចំណុច​​ល្អ​ និង​​​ខ្សោយ​​​​​ពី​​ខ្សែ​បម្រើ​​​​២​​រូប​ដែល​លោក​គិត​ថា ល្អ​ជាង​គេ​​នៅ​កម្ពុជា​គឺ​​ ទិត្យ ឌីណា និង​ ច្រឹង ពលរដ្ឋ ។

ច្រឹង ពល​រដ្ឋ

១-​ចំណុចខ្លាំង​​

​- ​សមត្ថភាព​បោះ​បាល់​ពី​កន្លែង​ចង្អៀត​​ទៅ​កន្លែង​ទូលាយ

  • បញ្ជូន​បាល់​​សម្លាប់​ទៅ​មិត្ត​រួម​ក្រុម​បាន​ល្អ

​- កាត់​ផ្ដាច់​ចង្វាក់​ប្រយុទ្ធ​របស់​​ដៃ​គូ

​​២-​ចំណុច​ខ្សោយ

​- គ្រប់​គ្រង​បាល់​យូរ​​ពេក

ទិត្យ ឌីណា

១​-​ចំណុច​ល្អ

​- ចោះ​បាល់​សម្លាប់​​​​​​បាន​ល្អ

  • ទាត់​សំដៅ​ទី​ល្អ​​

​២-​ចំណុច​ខ្សោយ

  • ​បញ្ជូន​បាល់​ទៅ​​មិត្ត​រួម​​ក្រុម​ ខណៈ​​​មិត្ត​រួម​​ក្រុម​អត់​ដឹង​ខ្លួន​ជា​មុន​
លោក ទេព ឡុង​រចនា

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​គ្រប់​កីឡាករ​ដែល​​លេង​នៅ​តំបន់​បម្រើ​កណ្ដាល​​​​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​តាម​ការ​មើល​ឃើញ​របស់​លោក​ បច្ចុប្បន្ន​មាន​ខ្សែ​បម្រើ​​ចំនួន​ពីរ​រូប​ខាង​លើ​​​​នេះ​​​​​ល្អ​ជាង​គេ​​ក្នុង​ប្រទេស​កម្ពុជា។ ​ចំណុច​ល្អ​របស់​ពួក​គេ​​មាន​​ដូច​ការ​រៀប​រាប់​ខាង​លើ ​ប៉ុន្តែ​ក៏​មាន​ចំណុច​ខ្សោយ​​រៀង​ៗ​ខ្លួន​ផង​ដែរ។

ច្រឹង ពលរដ្ឋ

​ ​សម្រាប់​ ច្រឹង ពលរដ្ឋ លោក​មើល​ឃើញ​ចំណុច​ខ្សោយ​មួយ​ដែល​​លោក​តែង​កែប្រែ​​ជា​ប្រចាំ​គឺ​ការ​គ្រប់​គ្រង​បាល់​យូរ​ពេក ជា​ពិសេស​នៅ​​ពេល​មាន​​ឱកាស​វាយ​បក​។ ពលរដ្ឋ តែង​ព្យាយាម​គ្រប់​គ្រង​បាល់​យូរ​​​ ដែល​ធ្វើ​ឲ្យ​ការ​វាយបក​​ត្រូវ​បាន​ហាក់​ខាន​​​​។

​ចំណែក​ ទិត្យ ឌីណា វិញ​លោក​លើក​ឡើង​ថា ​​​កីឡាករ​រូប​នេះ​​​មាន​ជំនាញ​ពិសេស​គឺ​​បញ្ជូន​បាល់​ចោះ​ឲ្យ​មិត្ត​រួម​ក្រុម​​សម្លាប់​​​ ឬ​បង្កើត​ឱកាស​​​បាន​​ល្អ និង​ទាត់​​​សំដៅ​ទី​ចំ​គោល​ដៅ​​ល្អ។ ​ប៉ុន្តែ​ចំណុច​ខ្សោយ​​ដែល​លោក​មើល​ឃើញ​​​ចំពោះ ឌីណា គឺ​តែង​បញ្ជូន​បាល់​ទៅ​មិត្ត​រួម​ក្រុម​​​មិន​ឲ្យ​មិត្ត​រួច​ក្រុម​ដឹង​ខ្លួន​ជា​មុន​ដែល​ធ្វើ​ខូច​​បាល់​។

ទិត្យ ឌីណា

​ទិត្យ ឌីណា ជា​ខ្សែ​បម្រើ​​របស់​ក្លឹប​ប៉ូលិស ខណៈ​​ ច្រឹង ពលរដ្ឋ ជា​ខ្សែ​បម្រើ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ ​ដែល​ពួក​គេ​ទាំង​ពីរ​ជា​​កីឡាករ​ដ៏​សំខាន់​ក្នុង​​ក្រុម​​រៀង​ៗ​ខ្លួន​ និង​ជា​ខ្សែ​​​បម្រើ​ដែល​តែង​ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​​ជម្រើស​ជាតិ​​កម្ពុជា​ផង​ដែរ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី