• 2018-07-25 02:22:11
  • បាល់ទាត់

ទេព ឡុង​រចនា ព្យាករ​ពី​​អនាគត​របស់​យុវជន​ ណារ៉ុង កក្កដា បើ​ជាប់​ជម្រើស​១១​នាក់ដំបូង​ញឹកញាប់

  • 2018-07-25 02:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ទេព ឡុង​រចនា ​អ្នក​ចាត់ការ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​មើល​ឃើញ​ពី​កម្រិត​របស់​យុវជន​ ណារ៉ុង កក្កដា នឹង​អាច​ក្លាយ​ជា​កីឡាករ​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ក្រោយ ​ប្រសិន​បើ​កីឡាករ​រូប​នេះ​អាច​បង្ហាញ​ខ្លួន​​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ​នេះ។

លោក ទេព ឡុង​រចនា

ណារ៉ុង កក្កដា ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ ២១ និង ១៩ ឆ្នាំ​ ដែល​មាន​ភាព​លេចធ្លោ​ម្នាក់​ក្នុង​​ក្រុម​​។ កីឡាករ​រូប​នេះ​ត្រូវ​បាន​លោក​ទេព ឡុង​រចនា មើល​ឃើញ​ពី​​ភាព​ប៉ិនប្រសប់​​ត្រង់​ការ​សម្រេច​ទី​ច្បាស់​ និង​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ទាត់​ទី​។ ចំណុច​ល្អ​មួយ​ទៀត​គឺ​រូប​គេ​មាន​ចលនា​លឿន។ ​

ប៉ុន្តែ​បើ​​មែន​ទែន​ទៅ​កីឡាករ​រូប​នេះ​នៅ​ស្ទើរ​បទ​ពិសោធ​បន្តិច ដែល​មើល​ទៅ​មិន​ទាន់​មាន​ភាព​ស៊ីជម្រៅ​​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​។ ដូច្នេះ​លោក​ហ៊ាន​អះអាង​ថា នៅ​ឆ្នាំ​ក្រោយ​​​​គេ​​នឹង​អាច​ក្លាយ​ជា​កីឡាករ​កម្រិត​ខ្ពស់​​ម្នាក់​ បើ​​សិន​អាច​ធ្វើ​ឲ្យ​គ្រូ​ពេញ​ចិត្ត​នូវ​ទម្រង់​លេង ដោយ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ឲ្យ​បាន​ច្រើន​​នៅ​ឆ្នាំ​នេះ។

​​​​ណារ៉ុង ​កក្កដា ជា​កូន​អ្នក​ខេត្ត​បាត់​ដំបង ដែល​ចាប់​លេង​បាល់​ដំបូង​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​ជា​មួយ​ថ្នាល U19 កាល​ឆ្នាំ​២០១៦ ហើយ​កីឡាករ​រូប​នេះ​បាន​ឡើង​មក​លេង​ក្នុង​ឈុត​ធំ​កាល​ពី​ឆ្នាំ​មុន៕

ណារ៉ុង កក្កដា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី