• 2024-04-19 02:26:00
  • បាល់ទះ

យុវជន លឹម ចិត្រា មានឆន្ទៈចង់ក្លាយជាកីឡាករអាជីព និងលេងក្រៅប្រទេសដូច Idol វឿន វាសនា

  • 2024-04-19 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនអ្នកខេត្តតាកែវ លឹម ចិត្រា មានឆន្ទៈចង់ក្លាយជាកីឡាករអាជីព និងមានបំណងចង់ទៅលេងនៅក្រៅប្រទេសដូចកីឡាកររៀមច្បង វឿន វាសនា idol របស់ខ្លួនដែរនាថ្ងៃអនាគត។

កីឡាករវ័យក្រោម២០ឆ្នាំ លឹម ចិត្រា

ការលើកឡើងអំពីគោលបំណងរបស់យុវជន លឹម ចិត្រា នេះដែរគឺធ្វើឡើងអំឡុងពេលរូបគេទៅប្រកួតក្នុងពានរង្វាន់រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា សហការជាមួយ​ក្រុមហ៊ុនឯកជនមួយ នៅភូមិភាគខេត្តព្រះសីហនុក្នុងនាមជាកីឡាកររបស់ក្លឹបកីឡាបាល់ទះស្នងការខេត្តតាកែវ។

បច្ចុប្បន្នយុវជនវ័យ១៧ឆ្នាំ កម្ពស់១,៨៥ម៉ែត្រ លឹម ចិត្រា បាននឹងកំពុងហ្វឹកហាត់ក្នុងនាមជាយុវជនថ្នាលរបស់សមាគបាល់ទះវិសាខា។ ស្មាត់វ័យក្មេងដែលយកកីឡាកររៀមច្បង វឿន វាសនា ជានិមិត្តរូបរូបនេះចូលហ្វឹកហាត់នៅក្លឹបធំវិសាខានៅខែកញ្ញា ឆ្នាំ២០២៣។

កាលមិនទាន់ចូលជាយុវជនថ្នាលរបស់វិសាខា រូបគេ​ធ្លាប់ជួយឲ្យវិទ្យាល័យ សុខ អាន ដូងខ្ពស់បុរីជលសារ លើកពានកីឡាបាល់ទះវិទ្យាល័យឆ្នាំ២០២៣ ហើយក្រោយចូលវិសាខាគេបានលេងនៅក្នុងពានរង្វាន់ធំ សម្ដេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣ និងពាន​រង្វាន់​ផ្សេងទៀត ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម