• 2024-04-30 05:58:57
  • បាល់ទះ

សួន​ ចាន់ណារ៉ូ៖​ ចង់​ឲ្យ​សហព័ន្ធ​ធ្វើ​រឿង​នេះ​ដើម្បី​ល្បី​ដូច​ខាង​បាល់ទះ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​

  • 2024-04-30 05:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​ឆ្នើម​របស់​វិសាខា​ សួន​ ចាន់ណារ៉ូ​ ចង់​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​កីឡាករ​បាន​លេង​ ហើយ​ប្រសិន​បើ​មាន​កីឡាករ​មក​ពី​អឺរ៉ុប​រឹតតែ​ល្អ​ទទួល​បាន​បទពិសោធន៍​ឈាន​ទៅ​រក​ភាព​ល្បីល្បាញ​ដូច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ដើម។​

កីឡាករ សួន ចាន់ណារ៉ូ

សួន​ ចាន់ណារ៉ូ​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ពាន​រង្វាន់​ Wurk ថា​ ដូច​ដែល​ខ្លួន​បាន​មើល​ និង​តាមដាន​បាល់ទះ​ខាង​ប្រទេស​ឥណ្ឌូណេស៊ី​គឺ​ការ​ប្រកួត​ច្រើន​ពិសេស​ទៅ​ទៀត​ពួកគេ​នាំ​យក​ីីឡាករ​ប៉ែក​ខាង​អឺរ៉ុប​មក​លេង​តែ​ម្ដង។​

កីឡាករក្លឹបវិសាខា

ដៃប៉ះស័រទី១​ របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​ពិត​ជា​ចង់​ឲ្យ​សហព័ន្ធ​រៀបចំ​ពាន​រង្វាន់​ ការ​ប្រកួត​ផ្សេងៗ​ឲ្យ​បាន​ច្រើន។​ ប្រសិន​បើ​ក្លឹប​នានា​អាច​នាំ​យក​កីឡាករ​អឺរ៉ុប​មក​លេង​ទៀត​កាន់​តែ​ល្អ​ ព្រោះ​វា​នឹង​ជួយ​ពង្រឹង​សមត្ថភាព​កីឡាករ​ខ្មែរ​ឲ្យ​ខ្លាំង​ហើយ​ធ្វើ​ឲ្យ​វិស័យ​បាល់ទះ​កម្ពុជា​នឹង​មាន​ភាព​រីកចម្រើន​អាច​ឈាន​ដូច​ទៅ​ហ្នឹង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។​

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ

បញ្ជាក់​ដែរ​ថា​ សួន​ ចាន់ណារ៉ូ​ និង​មិត្តរួម​ក្រុម​មាន​ដូច​ជា​ គួន​ ម៉ម​ សឿន ហេង​ ផុល រតនៈ​ ពិន​ សារ៉ុន​ មួន​ និមល​ បាន​ជួយ​ក្លឹប​បាល់ទះ​វិសាខា​ ឈ្នះ​ពាន​រង្វាន់​  WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ ​ក្រោយ​ផ្ដួល​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ៣-១​ (សិត​) កាល​ពី​អាទិត្យ​ ទី២៨​ ខែ​មេសា។​ ក្រុម​វិសាខា​ ទទួល​បាន​ពាន ១គ្រឿង​ មេដាយ​មាស ១ និង​ប្រាក់​រង្វាន់​ ៥០​លាន​រៀល។​ លេខ២​ ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ទទួលបានមេដាយ​ប្រាក់ ១​ និង​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ និង​លេខ៣​ ក្លឹបបាល់ទះ​កងពលធំ​លេខ៣​ ទទួល​បាន​មេដាយ​សំរឹទ្ធ ១ និង​ប្រាក់រង្វាន់​ ១២​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់