• 2024-05-17 04:31:25
  • កីឡា​ផ្សេង​ៗ

ក្ដី​ស្រឡាញ់​ និង​ឆន្ទៈ​ចង់​ឈ្នះ​មេដាយ​ជូន​ជាតិ​ក្រុម​កាយវប្បកម្ម​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​មិន​តិច​ទេ​សម្រាប់​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​

  • 2024-05-17 04:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​កាយវប្បកម្ម​កម្ពុជា​ចំនួន​ ៥រូប​កាល​ពី​ម្សិលមិញ​នេះ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ឡាវ​ហើយ​ដើម្បី​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី១៨​ ខណៈ​ការ​ចំណាយ​ថវិកា​ហ្វឹកហាត់​ជាប់​ ៦ខែ​ចុង​ក្រោយ​នេះ​មិន​តិច​នោះ​ទេ។​

ទិដ្ឋភាពកីឡាករចេញទៅ

កីឡាករ​ ស្រ៊ិន រាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​គឺ​ហាត់​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ដោយ​ផ្ដោត​ខ្លាំង​ និង​តឹងរ៉ឹង​បំផុត​រយៈពេល​ ៦ខែ​ចុង​ក្រោយ​នេះ។​ ពោល​រយៈពេល​ ៦ខែ​នេះ​ការ​ហ្វឹកហាត់​តាម​ពេលវេលា​ទៀងទាត់​ត្រឹមត្រូវ​តាម​ផែនការ​របស់​គ្រូ​ និង​ការ​ហូបចុក​តាម​ការ​កំណត់​ និង​តាម​ប្រភេទ​អាហារ​សម្រាប់​ការ​ប្រកួត​តែ​ម្ដង។​

ទិដ្ឋភាពកីឡាករចេញទៅ

ពាក់ព័ន្ធ​និង​ការ​ចំណាយ​វិញ​ ស្រ៊ិន​ រាជ្យ​ ថា​គឺ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន​ទាំង​អស់​ ពោល​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​ចំណាយ​ខ្ទង់​ ២៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​លើ​របប​អាហារ​ និង​ការ​បំប៉ន​ផ្សេងៗ​ទៀត ដូច្នេះ​សរុប​មួយ​ខែ​អស់​ប្រហែល​ ៥០០-៦០០​ដុល្លារ​ឯណោះ។​ ចំណាយ​ថវិកា​ច្រើន​ និង​លះបង់​ពេលវេលា​ផង​នោះ​គឺ​ដោយ​សារ​ក្ដី​ស្រឡាញ់​ចំពោះ​កីឡា​កាយវប្បកម្ម​ មាន​ឆន្ទៈ​ចង់​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​ប្រទេស​ជាតិ​ទើប​ជំរុញ​ខ្លួន​ឲ្យ​ពុះពារ​ខ្លាំង​បែប​នេះ។​

ការ​ប្រកួត​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​កីឡា​កាយវប្បកម្ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី១៨​ នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ​ ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០២៤។​ សម្រាប់​កម្ពុជា​បញ្ជូន​កីឡាករ​ចំនួន​ ៥រូប​ គឺ​កីឡាករ​ ស្រ៊ិន រាជ្យ ( Men’s sports physique over 175cm) , ឆឹង ណូរ៉ា (Men’s athlete physique up to 167 cm +4kg and Fitness Physique), ឆេង ច័ន្ទកក្កដា ( Men’s athlete physique up to 167cm +4kg), ជីម ចន្ថា (Men’s athlete Physique up to 175cm +6kg) និង ខាន់ ឆៃយ៉ា ( Men’s sport physique up to 170cm – 2kg)៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី