• 2024-05-17 13:24:21
  • ព័ត៌មាន

Ronaldo បាន​ក្លាយ​ជា​អត្តពលិក​​រក​លុយ​ច្រើន​ជាង​គេ​លើ​លោកនៅឆ្នាំ២០២៤

  • 2024-05-17 13:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​ក្លាយ​ជា​អត្តពលិក​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០២៤។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes។

បើ​តាម​ប្រភព​ខាង​លើ Ronaldo រក​លុយ​បាន ២៦០លាន​ដុល្លារ​អាមេរិក​អំឡុង​រយៈពេល ១២ខែ​ចុង​ក្រោយ ដោយ​សារ​តែ​ការ​លេង​ឱ្យ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr និង​ចំណូល​ក្រៅ​ផ្សេងៗ។

ចំណោម ២៦០លាន​ដុល្លារ​អាមេរិក​នេះ Ronaldo រក​បាន​ពី​កុងត្រា​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត ២០០លាន​ដុល្លារ​អាមេរិក​មួយ​ឆ្នាំ ហើយ ៦០លាន​ដុល្លារ​ទៀត​គឺ​រក​បាន​តាមរយៈម្ចាស់ស្ពនស័រនានា ក៏ដូច​ជា​ការ​រក​ចំណូល​តាម​រូប័យបណ្ណគ្រីបតូ​ជាមួយ​នឹង​ក្រុមហ៊ុន Binance ព្រម​ទាំង​រក​ចំណូល​តាម​កម្មវិធី​អ៊ីនស្តាក្រាម រួមទាំង​កុងត្រា​ជាមួយ​ក្រុមហ៊ុន​នានា​ដូច​ជា​ ក្រុមហ៊ុន​ស្បែកជើង Nike ជា​ដើម។

ចំណូល​ខ្ទង់​រយ​លាន​ដុល្លារ​ជាង​នេះ​ជា​ចំណូល​សរុប ដោយ​នៅ​មិនទាន់​គិត​ពន្ធ និង​ថ្លៃ​ភ្នាក់ងារ​កីឡាករ​ឡើយ។

សូម​ជម្រាបផងដែរថា Ronaldo បាន​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ឆ្នាំ២០២២កន្លង​ទៅ ដោយ​កីឡាករ​រូប​នេះ​នៅ​មាន​កុងត្រា​ដល់​ឆ្នាំ២០២៥។

បន្តពី Ronaldo កីឡាករ​ដែល​រក​បាន​ចំណូល​ខ្ពស់​ជាង​គេ​លេខ ២លើ​លោក​នៅ​ឆ្នាំ២០២៤គឺ កីឡាករ​វាយកូនហ្គោល Jon Rahm ដែល​រក​បាន ២១៨លាន​ដុល្លារ​អាមេរិក ហើយ​លេខ ៣បាន​ទៅ​លើ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ដែល​រក​បាន ១៣៥លាន​ដុល្លារ៕

ប្រភព៖ Forbes អត្ថបទ៖ សេរី មង្គល

មតិយោបល់