• 2024-05-17 11:38:45
  • បាល់ទាត់

Juventus នឹង​បណ្ដេញ​ Allegri ​ក្នុង​ពេល​ឆាប់ៗ​ ខណៈ​ជិត​​ចរចា​យក​បាន​​គ្រូ​បង្គោល​ថ្មី​

  • 2024-05-17 11:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Juventus នឹង​ធ្វើ​ការ​បណ្ដេញ​ លោក​ Massimiliano Allegri ពី​តំណែង​គ្រូបង្គោល​ក្លឹប​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ក្រោយ​ជិត​ចរចា​យក​បាន​គ្រូបង្គោល​ថ្មី​សម្រាប់​ជំនួស​ក្នុង​រដូវកាល​ថ្មី​ឆ្នាំ​២០២៤/២៥​ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ ក្លឹប​យក្ស​អ៊ីតាលី​នេះ​បាន​សម្រេច​រួច​ហើយ​ថា​នឹង​បណ្ដេញ​ លោក​ Allegri ដោយ​នឹង​យក​ លោក​ Thiago Motta មក​ជំនួស​។

Allegri ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នកដឹកនាំ​ Juventus ឲ្យ​រីក​មុខ​មាត់​ក្នុង​លីគ​កំពូល​អ៊ីតាលី​ដោយ​លោក​ធ្លាប់​ដឹកនាំ​ក្លឹប​នេះ​២ដង​ ដោយ​លើក​ទី​១ លោក​ដឹកនាំ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៩ ដោយ​ពេល​នោះ​ដឹកនាំ​ឈ្នះ​ពាន​លីគ​កំពូល​ឲ្យ​ក្លឹប​នេះ​រៀងរាល់​រដូវកាល​ យ៉ាង​ណា​សម្រាប់​ការ​ដឹកនាំ​លើក​ទី២ ចាប់​ពី​ឆ្នាំ​២០២១ ដល់​ពេល​នេះ​ ដោយ​មិន​ទាន់​ឈ្នះ​ពាន​មួយ​ឲ្យ​ក្លឹប​ទេ​។

សម្រាប់​ លោក​ Motta ដែល​នឹង​អាច​មក​ដឹកនាំ​ Juventus ក្នុង​រដូវកាល​ខាង​មុខ​នេះ​ បាន​ដឹកនាំ​ក្លឹប​ Bologna ឲ្យ​ឈរ​នៅ​លេខ​រៀង​ទី​៣ ក្នុង​តារាង​ Serie A ក្នុង​រដូវកាល​នេះ​ដោយ​ជាប់​បេក្ខភាព​អាច​ប្រកួត​ក្នុង​ UEFA Champions League នៅ​រដូវកាល​ខាង​មុខ​។

Juventus នឹង​ឲ្យ​កុងត្រា​ លោក​ Motta រយៈពេល​៣ឆ្នាំ​បើ​លោក​ព្រម​មក​ដឹកនាំ​ ដោយ​នៅ​ក្នុង​ខណៈ​នេះ​ការ​សម្រេច​គឺ​លើ​លោក​ហើយ​ថា​ លោក​នឹង​ចាកចេញ​មក​ដឹក​ Juventus ឬ​នៅ​ Bologna បន្ត​ ខណៈ​លោក​ជា​បេក្ខជន​ Juventus ចង់​បាន​បំផុត​តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​នេះ​មក​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់