• 2024-04-22 03:00:00
  • បាល់ទះ

រំភើបណាស់! មាស២គីឡូក្រាម កំពុងរងចាំជម្រើសជាតិបាល់ទះកម្ពុជាឈ្នះព្រឹត្តិការណ៍មួយ​នេះ​

  • 2024-04-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា កំពុងតែធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់អារម្មណ៍និង​ញញើតខ្លះៗ​ដែរ ក្រោយក្នុងការប្រកួត SEA Games ពីរលើកជាប់គ្នា​កន្លង​មក​ កម្ពុជាទទួលបានលទ្ធផលជាទីគាប់ចិត្តពោលគឺ​ឈ្នះ​មេដាយសំរិទ្ធនៅប្រទេសវៀតណាមឆ្នាំ​២០២១​ និងមេដាយប្រាក់ក្នុងនាមជាម្ចាស់ផ្ទះ​ឆ្នាំ​២០២៣។

ដោយឃើញ​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ខិតខំ​ប្រឹងប្រែង ហើយដើម្បីជា​ការ​ចូលរួមចំណែកអភិវឌ្ឍកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើននិងខ្លាំងក្លាទៅ​មុខ​ អ្នក​ឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីពម៉ុង បាន​ប្រកាសផ្ដល់ជូននូវមាសសុទ្ធ​ទម្ងន់​២គីឡូក្រាម ប្រសិនបើក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដណ្ដើមបានមេដាយមាសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក​ទី​៣៣ឆ្នាំ២០២៥ នៅប្រទេសថៃ។

សម្រាប់មាសទម្ងន់​២គីឡូក្រាមនេះអ្នក​ឧកញ៉ា លាង ម៉េង បាន​បញ្ជាក់​ថានឹងធ្វើជាមេដាយមាសពិតៗតែម្ដង ដូច្នេះកីឡាករជម្រើសជាតិកម្ពុជាត្រូវប្រឹងប្រែងហ្វឹកហាត់​សម្រួច​សមត្ថភាព​ ដើម្បីប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់​នេះជាពិសេសមុខមាត់ប្រទេសជាតិកម្ពុជា។

ក្រៅពីព័ត៌មានដ៏រំភើបនេះហើយ​អ្នក​ឧកញ៉ា លាង ម៉េង ក៏បានរួមចំណែកឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទះកម្ពុជានូវ​ទឹកប្រាក់​ ៥០ម៉ឺនដុល្លារក្នុងរយៈពេល៥ឆ្នាំស្មើនឹងមួយ​ឆ្នាំ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ Um Sopheak

មតិយោបល់