• 2024-04-24 05:35:00
  • បាល់ទះ

ជុក សោភា ហៅឥន្ទ្រីពិឃាដ ឌូក ចិញ្ចឹមចិត្តចង់ឈ្នះពានរង្វាន់​ឯកជន

  • 2024-04-24 05:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ័យលាភីជើងឯកនៃ​ពានរង្វាន់ដ៏ធំ​ WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ នឹង​បានពាន១ មេដាយមាស១ និងប្រាក់រង្វាន់ជាក្រុម ៥០លានរៀល ជើងឯករងទទួលបានមេដាយប្រាក់១ និងប្រាក់រង្វាន់ ២០​លាន​រៀល និងលេខ៣ទទួលបានមេដាយសំរិទ្ធ១ និងប្រាក់​រង្វាន់​ ១២លាន​រៀល​។

ក្រៅពីប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​​ដាក់​ពាន​រង្វាន់​ឯកត្តជនចំនួន៥ពានទៀត​ ដើម្បីឲ្យលីឡាករបាល់ទះ​ទាំង​១៤ក្រុមធ្វើការប្រកួតប្រជែងដណ្ដើមស្នាដៃ។ ពានរង្វាន់​ឯកត្តជន​ទាំង៥​នោះមាន៖

១- ពានរង្វាន់ស្មាត់ល្អបំផុត (The best Spiker)

២- ពានរង្វាន់អ្នកចែកបាល់ល្អបំផុត (The Best Setter)

៣- ពានរង្វាន់កីឡាករធ្វើរនាំងល្អបំផុត (The best blocker)

៤- កីឡាករវាយសេវាល្អបំផុត (The best sever)

៥-ពានកីឡាករល្អប្រចាំព្រឹត្តិការណ៍ (The most valuable player)

សម្រាប់ពានឯកត្តជននេះដែរក្នុង១ពានមានទឹកប្រាក់១លានរៀល។ ការដាក់តម្លៃពាន១លានរៀលនេះធ្វើឲ្យបណ្ដាក្លឹបទាំងអស់មានការសាទរ ហើយក្នុងនោះកីឡាកររបស់កងពលធំអន្តរាគមន៍លេខ៣ B ជុក សោភា ហៅឥន្ទ្រីពិឃាដឌូកក៏មានបំណងចង់បានដែរ។

ស្មាត់​ឌូកបានលើកឡើងថា ប្រសិនបើក្រុមរបស់ខ្លួនឡើងដល់វគ្គ៤ក្រុមចុងក្រោយ នោះរូបគេក៏សង្ឃឹមក្លាយជាបេក្ខភាព​មួយ​រូប​​ប្រកួតប្រជែងពានរង្វាន់ឯកត្តជន។

ស្មាត់​មាន​ដើម​កណើត​មក​ពី​ខេត្ត​ព្រៃវែង បាន​ពន្យល់​ថា ៖"បើ​ដល់​វគ្គ​បួន​ក្រុម​ចុង​ក្រោយ​ សង្ឃឹម​ថា​អាច​បាន​ដែរ បើ​ក្នុង​ពូល​សង្ឃឹម​​ឡើង​៦០%ទៅ​កាន់​វគ្គ​បន្ទាប់​"។

ក្រុមកងពលធំអន្តរាគមន៍លេខ៣ B ស្ថិតនៅក្នុងពូល A ជាមួយក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលសុទ្ធសឹងជាក្រុមខ្លាំងមិនអាចមើលស្រាលបាន។ ទោះបីជាយ៉ាងណាកីឡាករចេះ​ដៃស្ដាំជំនាញស្មាត់ខាងឆ្វេង ឌូក សង្ឃឹម៦០%ក្នុងការនាំក្រុមរបស់គេឆ្លងផុតការសន្សំពិន្ទុក្នុងពូលឡើងទៅកាន់វគ្គបន្ទប់។

គួរបញ្ជាក់ថា ពីរប្រកួតកន្លងមកក្រុមរបស់ឥន្ទ្រីពិឃាដឌូកឈ្នះក្រុមស្នងការឧត្តរមានជ័យ និងចាញ់ក្រុមស្នងការព្រះសីហនុ ដូច្នេះពួកគេឈ្នះមួយចាញ់មួយមាន​៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២បណ្ដោះអាសន្ន។ ថ្ងៃទី២៤ ខែមេសា ឆ្នា​២០២៤​នេះ ពួកគេត្រូវជួបជាមួយក្រុមស្នងកាតខេត្តពោធិ៍សាត់ នៅវេលាម៉ោង៤រសៀល៕

អត្ថបទ៖ Um Sopheak

មតិយោបល់