• 2024-04-25 03:05:00
  • បាល់ទះ

សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជាកក់លុយ​២ម៉ឺនដុល្លារ ដើម្បីឲ្យយុវជន U20 ប្រកួតពាន​បាល់ទះ​ជើងឯកអាស៊ី

  • 2024-04-25 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះជើងឯកអាស៊ីអាយុក្រោម២០ឆ្នាំ Asian Men's U20 Volleyball Championship នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ហើយក្នុង​នោះ​ក៏មានវត្តមានរបស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំដែរ។

មុនឈានមានឈ្មោះប្រកួត​ប្រជែង​ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចំណាយ​លុយកក់កៅអីចំនួន​២ម៉ឺនដុល្លារ ខណៈកម្ពុជាទទួលបានកន្លះកៅអី។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិខា​សហព័ន្ធកីឡាបាល់ទះកម្ពុជាកាលពីពេលថ្មីៗ។

មន្ទ្រីជាន់ខ្ពស់សហព័នរូបនេះដដែល​បានបង្ហើបឲ្យដឹងពីគោលបំណងនៃ​ការ​ចូលរួមថា គឺដើម្បីបង្ហាញទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ និងផ្ដល់បទពិសោធន៍ថ្មី​ដល់យុវជនបន្តវេន។

ក្នុងកិច្ចប្រជុំមួយនៅ SAVA នៅប្រទេសថៃកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២៤​កន្លងទៅ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏បានស្នើសុំ​សហព័ន្ធកីឡាបាល់ទះអាស៊ីធ្វើជាម្ចាស់ដែរ ប៉ុន្តែត្រូវបានជំទាស់ដោយភាគីវៀតណាម និងត្រូវ​បានសម្រេចធ្វើការ​ប្រកួត​ជម្រុះ​នៅទឹកដីកណ្ដាលនៃ​ប្រទេសថៃ។

នា​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខក្រុមជម្រើសជាតិបាល់ទះកម្ពុជាអាយុក្រោយ២០ឆ្នាំ នឹងត្រូវហោះទៅលេងនៅប្រទេសថៃ ដើម្បីប្រកួត​កាត់សេចក្ដីថាកម្ពុជាឬវៀតណាម ដែល​នឹង​ទៅលេងជុំផ្ដាច់ព្រ័ត្រនៅ​ប្រទេស​ឥណ្ឌូណេស៊ីនាថ្ងៃទី២៣ ខែកក្តដា ឆ្នាំ​២០២៤​។

ការប្រកួតបាល់ទះជើងឯកអាស៊ីអាយុក្រោម២០ឆ្នាំ​នេះ​ សហព័ន្ធកីឡាបាល់ទះ​កម្ពុជា បានចុះឈ្មោះក្រុមបាល់ទះយុវជន U20 កម្ពុជារួចហើយ ប៉ុន្ដែដោយសារតំបន់អាស៊ានទទួលបានត្រឹម១កៅអី ហេតុនេះកម្ពុជាត្រូវឆ្លងកាត់ការប្រកួតជម្រុះជាមួយក្រុម U20 វៀតណាម។

គួរបញ្ជាក់​ផង​ដែរថា កាល​ពី​ពេល​ថ្មីៗ​នេះ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​កោះហៅ​យុវជន​មក​ពី​​ក្លឹប​​ផ្សេងៗ​ដូចជា​សមាគម​បាល់ទះ​វិសាខា និង​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ជាដើម​មក​ធ្វើ​តេស្ត ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ សហព័ន្ធ​មិន​ទាន់​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​សមាសភាព​យុវជន U20 កម្ពុជា​នៅ​ឡើយ​ទេ៕

អត្ថបទ៖ Um Sopheak

មតិយោបល់