• 2024-04-30 07:03:26
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ វ៉ាត់​ ចំរើន៖​ វគ្គ​បណ្ដុះបណ្ដាល​ពី​ UCI​ ជា​ការ​រួមចំណែក​អភិវឌ្ឍន៍​កីឡា​កង់​នៅ​កម្ពុជា​

  • 2024-04-30 07:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ថា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​ទោចក្រយាន​ពី​ UCI​ នេះ​ជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន​ និង​សំបូរ​ធនធាន​នៅ​កម្ពុជា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ថ្លែង​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​ទោចក្រយាន​ម្សិលមិញ​នេះ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ លើក​ឡើង​ថា​ ក្រោយ​ពី​បញ្ចប់​ស៊ីហ្គេម​ ប៉ុន្តែ​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​គឺ​នៅ​តែ​បន្ត។​ ជា​មួយ​គ្នា​នេះ​ដែរ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ដោយ​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ​ (Union Cyclist International)​គឺ​ពិត​ជា​ការ​រួមចំណែក​ធំ​លើ​ការ​អភិវឌ្ឍន៍​សមត្ថភាព​ដល់​សិក្ខាកាម​កម្ពុជា​នៅ​ពេល​នេះ។​

ទិដ្ឋភាពបិទវគ្គ

អគ្គលេខាធិការ​ NOCC​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សិក្ខាកាម​ឆ្លងកាត់​វគ្គ​នេះ​ហើយ​នឹង​នាំ​យក​នូវ​ចំណេះដឹង​ស្តង់ដារ​នេះ​ទៅ​ផ្សព្វផ្សាយ​ និង​បង្ហាត់​បង្រៀន​ដល់​ក្រុម​អ្នក​ស្រឡាញ់​ និង​ចូលចិត្ត​ជិះកង់​ផ្សេងៗ​ឲ្យ​ទទួល​បាន​គុណប្រយោជន៍​ត្រឹមត្រូវ​ប្រកប​ដោយ​សុវត្ថិភាព។​ ដូច្នេះ​វគ្គ​នេះ​មាន​សារសំខាន់​ដល់​ការ​ផ្សព្វផ្សាយ​ និង​ជួយ​ដល់​មហាជន​ឲ្យ​លេង​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ និង​ជៀសវាង​នូវ​ឧបសគ្គ​ ឬ​កំហុស​ឆ្គង​នានា​ផង​ដែរ។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​ទោចក្រយាន​ដែល​ធ្វើ​ឡើង​រយៈពេល​ ១សប្ដាហ៍​នេះ​គឺ​ក្រោម​គម្រោង​សាមគ្គី​អូឡាំពិក​ស្ដី​ពី​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​កីឡា​ជាតិ​ (Olympic Solidarity on Development of National Sports System of Cycling)។​ សិក្ខាកាម​ចូលរួម​សរុប​ ១៧​នាក់​មក​ពី​ក្លឹប​នានា​ និង​សមាជិក​សហព័ន្ធ​ផ្ទាល់។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​ NOCC៕​

ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី