- 2024-03-12 05:25:00
- បាល់ទះ
ពេលកូនៗឡើងសង្វៀនអ្នកគ្រូ ស សុមាលី បារម្ភកូនស្រីជាងកូនប្រុស
- 2024-03-12 05:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលកូនៗឡើងសង្វៀនអ្នកគ្រូ ស សុមាលី បារម្ភកូនស្រីជាងកូនប្រុស
ចន្លោះមិនឃើញ
អ្នកគ្រូ ស សុមាលី ភរិយាលោកគ្រូ អេ ភូថង សព្វថ្ងៃនេះមានកូនប្រុសស្រីចំនួនបួនរូបដូចជា អេ យ៉ានុត មឺន មេឃា អេ អាំម៉ារីនភូថង និងកូនប្រុសពៅ អេ ថៃសាន់។ កូនៗរបស់អ្នកគ្រូសុទ្ធតែជាអ្នកប្រដាល់គុនខ្មែរដែលមានឈ្មោះបោះសំឡេង លើកលែងតែ អេ ថៃសាន់ម្នាក់ប៉ុណ្ណោះដែលត្រូវការពេលវេលាហ្វឹកហាត់បន្ថែម។
ទាក់ទងនឹងការឡើងប្រកួត Sabay បានសួរអ្នកគ្រូ ស សុមាលី ថារវាងកូនស្រីនិងកូនប្រុសតើបារម្ភអ្នកណាជាង? បើតាមចម្លើយដែល Sabay ទទួលបានគឺប្រពន្ធអតីតជើងខ្លាំងគុនខ្មែរ អេ ភូថង អ្នកគ្រូសុមាលី បានដាក់ការព្រួយបារម្ភកូនស្រីខ្លាំងជាងកូនប្រុស ព្រោះការឡើងសង្វៀនរបស់កូនស្រី មិនដូចកូនប្រុសនិងមិនដូចអ្វីដែលអ្នកគ្រូចង់បាន ខណៈហេតុផលសំខាន់មួយទៀតនោះគឺគ្រួសារអ្នកគ្រូខ្លាចខូចសម្រស់របស់កូនស្រី។
អ្នកគ្រូ ស សុមាលី បានបង្ហើបថា ៖«កូនស្រីវ៉ៃពិបាកចិត្តជាង គាត់វ៉ៃអត់ដូចចិត្ត ពេលប្រាប់ទៅ...និយាយរួមគាត់វ៉ៃអត់ដូចចិត្ត បើប្ដីខ្ញុំវិញអត់ចង់ឲ្យកូនវ៉ៃ គាត់ឃើញកូនវ៉ៃជាំមុខជាំមាត់បែក...ឃើញទៅគាត់អាណិតកូន គាត់ឲ្យឈប់ដែរតែគាត់ (យ៉ាណុត) អត់ឈប់ គាត់ឲ្យឈប់ពេលវ៉ៃដណ្ដើមខ្សែក្រវ៉ាត់»៕