• 2024-04-21 08:09:38
  • បាល់ទះ

Wurkz Special Volleyball ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​មណ្ឌល​ភ្នំពេញ! ​នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​

  • 2024-04-21 08:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទះ​ Wurkz Special Volleyball Cup 4x4 ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​មណ្ឌល​ភ្នំពេញ​ដែល​នឹង​ចាប់​ផ្ដើម​ពី​ព្រឹក​ស្អែក​នេះ​រហូត​ដល់​ថ្ងៃ​ទី២៨​ ខែ​មេសា​ ឆ្នាំ​២០២៤។​ នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ទាំង​ ១៥​ មក​ពី​បណ្ដា​ខេត្ត​ និង​រាជធានី​ភ្នំពេញ។​

ពានរង្វាន់ 4x4

លោក​​បណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​ពេល​ចាប់​ពូល​ Wurkz Special Volleyball​ ម្សិលមិញ​នេះ​ថា​ ការ​ប្រកួត​ទាំង​អស់​នេះ​គឺ​ជា​ការ​ខំប្រឹង​ប្រែង​របស់សហព័ន្ធរៀបចំ​ក៏​ដូច​ជា​ស្វះស្វែង​រក​ការ​គាំទ្រ​ឧបត្ថម្ភ​ផ្សេងៗ​ដើម្បី​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​នានា។​ ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​កីឡាករ​ដែល​បាន​ចូលរួម​លេង​ក្នុង​ពាន​កន្លង​ទៅ​ជា​ពិសេស​ Wurkz Special Volleyball Cup 4x4។​

លោក​​បណ្ឌិត អាំង សិរីពិសិដ្ឋ

អនុប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ មែនទែន​ទៅ​ការ​ប្រកួត​ ៤ស្មើ​នេះ​គឺ​បាន​ជួយ​កីឡាករ​តួនាទី​ស្មាត់​បាន​ច្រើន​ឲ្យ​មាន​ភាព​រីកចម្រើន​ការ​ចាប់​សេវា​ និង​ការ​ការពារ​ជា​ដើម។​ បន្ទាប់​ពី​បាន​ប្រកួត​ជា​ហូរហែ​មើល​ឃើញ​ថា​ស្មាត់​ភាគច្រើន​គឺ​មាន​ភាព​រហ័សរហួន​ និង​លេង​រឹតតែ​បាន​ល្អ​ជាង​មុន។​

ទិដ្ឋភាពម្សិលមិញ

លោក​​បណ្ឌិត​បាន​ក្រើន​រំលឹក​ដល់​កីឡាករ​ទាំង​អស់ត្រូវ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​លេង​ឲ្យ​ម៉តចត់​មែនទែន​មិន​អាច​ប្រហែស​បាន​ទេ​ ព្រោះ​ការ​លេង​ ៤ស្មើ​ នេះ​មិន​ប្រាកដ​ថា​នឹង​អាច​ឈ្នះ​កីឡាករ​ក្មេងៗ​ ឬ​ជំនាន់​ក្រោយ​នោះ​ឡើយ។​ ប្រសិន​បើ​ប្រហែសអាច​នឹង​ខ្មាស​ក្មេងៗ​ ព្រោះ​សមត្ថភាព​ និង​បច្ចេកទេស​ការ​លេង​ ៤ស្មើ​ នេះ​សុទ្ធតែ​ប្រហាក់ប្រហែល​គ្នា។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​បាល់ទះ​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ធ្វើ​ពិធី​ចាប់​ពូល​ក្រុម​ទាំង​ ១៥​រួចរាល់​ហើយ​នៅ​ក្នុង​រោចក្រ​ស្រាបៀ​កម្ពុជា​ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្ដាច់មុខ​នៃ​ពាន​រង្វាន់​ Wurkz Special Volleyball Cup 4x4។​ ការ​ប្រកួត​នេះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ចែក​ជា​ ៤ពូល​ បន្ទាប់​មក​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ រួច​បន្ត​ដល់​វគ្គ​ ៨ក្រុម​ ៤ក្រុម​ និង​ផ្ដាច់ព្រ័ត្រ​យក​លេខ១​ តែ​ម្ដង។​ ការ​ប្រកួត​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២២​ ស្អែក​នេះ​ដល់​ ២៨​ ខែ​មេសា​ ឆ្នាំ​២០២៤​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ប្រិយមិត្ត​អ្នក​គាំទ្រ​ចង់​ទៅ​ទស្សនា​ផ្ទាល់​គឺ​អាច​អញ្ជើញ​ទៅ​បាន​ដោយ​សេរី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់