• 2024-04-22 00:30:00
  • បាល់ទះ

ទូចអង្គរក្ស ថាបើចាញ់ សឿន ហេង គួន ម៉ុម សួនចាន់ណារ៉ូ ម្ដងទៀតគេឈប់លេង៣ស្មើជាមួយក្រុមនេះទៀតហើយ

  • 2024-04-22 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះ ផាត សុភ័ក្រ្ត ហៅទូចអង្គរក្ស ថ្មីៗបានទម្លាយឲ្យ Sabay ដឹងថារូបគេចង់សុំសងសឹកបីស្មើលើក្រុមរបស់ សឿន ហេង ដែលមាន គួន ម៉ុម និងអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ ខ្លាំងណាស់។

ការសុំសងសឹកក៏​ដោយសារក្រុម​របស់​គេ​ដែល​​មាន​​ស្មាត់​រាជ និង នួន វិចិត្រ ចាញ់​មិន​អស់​ចិត្ត ហើយបើសិនជាមិនបានសម្រេច នោះ​កីឡាកររហស្សនាមខ្លាចាស់កំពូលស្មោះនឹងឈប់ប្រកួតបីស្មើជាមួយក្រុមនេះទៀតហើយ។

កីឡាករដែលលេងបាល់ទះផ្លូវការឡើងខ្លាំងបំផុតនាអំឡុងឆ្នាំ២០១១ ដល់ ២០១៦ បានពន្យល់ប្រាប់ដូច្នេះថា ៖«បាទបង! គួន ម៉ុម ត្រឡប់មកវិញ ខ្ញុំណាត់គូលេងទៀតហើយ តែបើខ្ញុំចាញ់គាត់ទៀត អាហ្នឹងគឺអត់អាចលេងជាមួយគាត់បានទៀតទេ»។

កាលពីពេល​ថ្មី​ៗ​កន្លង​ទៅ​ទូចអង្គរក្ស នួនវិចិត្រ និងអធិរាជប្រអប់​ស្មាត់​រាជ បាន​ចេញ​ សឿនហេង គួនម៉ុម និង​សួន​ចាន់​ណារ៉ូ ក្នុង​​ការ​ប្រកួត​បីស្មើ ហើយ​គួរ​ប​ញ្ជាក់​ផង​ដែរ​ថា អតីត​កីឡាករ​​របស់​ក្លឹប​កងពលធំ​អន្តរាគមន៍លេខ៣ ផាត សុភ័ក្រ្ត ហៅទូចអង្គរក្ស ជា​កីឡាករ​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា។ គេ​លេងបាល់ទះផ្លូវការនិងក្រៅផ្លូវការឡើងកូដខ្លាំងបំផុតនាអំឡុងឆ្នាំ ២០១១ ដល់ ២០១៦។ បើ​បាល់​ក្រៅផ្លូវការ​វិញ គឺ​រវាង​​​ឆ្នាំ​២០១៣ ដល់ ២០១៤ ដោយ​គ្មាន​អ្នក​លេង​ហ៊ានលេង​បី​ស្មើ​ជាមួយ​ស្មាត់​មក​ពី​ខេត្ត​កំពង់​ស្ពឺ​នេះ​ឡើយ៕

អត្ថបទ៖ Um Sopheak

មតិយោបល់