- 2024-04-25 04:12:11
- ប្រដាល់
ដៃធ្ងន់ដូច ធឿន ធារ៉ា អីចឹងធ្វើបានជោគជ័យទេប្រកួត Kick Boxing យប់នេះ
- 2024-04-25 04:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃធ្ងន់ដូច ធឿន ធារ៉ា អីចឹងធ្វើបានជោគជ័យទេប្រកួត Kick Boxing យប់នេះ
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំង ធឿន ធារ៉ា នឹងធ្វើការប្រកួតលក្ខណៈ Kick Boxing លើកដំបូងនៅថ្ងៃនេះជាមួយអ្នកលេងក្បាច់គុនចិន ខៃ ហ្សេបពីង ក្នុងកម្មវិធី GANZBERG រាជសីហ៍ KUN KHMER នៅខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក Tommy Kim ទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន (TOWN) បានឲ្យដឹងថា ឥលូវនេះទីផ្សារប្រកួត Kick Boxing លើពិភពលោកគឺមានការផុលផុស និងមានច្រើន ដូច្នេះកម្ពុជាក៏ត្រូវពង្រឹងសមត្ថភាពត្រៀមខ្លួនជាបណ្ដើរៗផងដែរ។
លោកបន្ថែមទៀតថា កីឡាករកម្ពុជាត្រូវត្រៀមខ្លួន ពង្រឹងសមត្ថភាព ឲ្យបានគ្រប់គ្រាន់ និងគ្រប់ពេលដើម្បីបង្ហាញក្បាច់របស់ខ្មែរដល់ពិភពលោកឲ្យបានដឹង បានស្គាល់។ សម្រាប់ការប្រកួតយប់នេះមានកីឡាករកម្ពុជាខ្លះទើបតែប្រកួតលក្ខណៈ Kick Boxing នោះទេ ដូច្នេះប្រសិនបើ ចាញ់-ឈ្នះ យ៉ាងណាសូមអ្នកគាំទ្រយោគយល់ និងបន្តលើកទឹកចិត្តបន្ថែមទៀត។
បញ្ជាក់ដែរថា យប់នេះសង្វៀន TOWN នឹងរៀបចំការប្រកួត GANZBERG រាជសីហ៍ KUN KHMER ដែលមានសុទ្ធតែគូពិសេសៗដូចជា ធឿន ធារ៉ា ប៉ះ ខៃ ហ្សេបពីង រឿង សោភ័ណ្ឌ ពេជ្រ សម្បត្តិ ម៉ឺន មេឃា និងកីឡាករ កីឡាការិនី ល្បីឈ្មោះជាច្រើនទៀតផងដែរ។ ការប្រកួតនេះនឹងចាប់ផ្ដើមពីម៉ោង ៨យប់តទៅនៅខណ្ឌកំបូល រាជធានីភ្នំពេញ និងមានផ្សាយផ្ទាល់លើទូរទស្សន៍ TOWN៕