• 2024-04-24 12:35:13
  • បាល់ទាត់

Neymar នៅ​តែ​រក្សា​កំណត់​ត្រា​ខ្សែប្រយុទ្ធ​​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​​ ក្នុង​ប្រវត្តិសាស្ត្រ​ដោះដូរ​កីឡាករ​

  • 2024-04-24 12:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Neymar នៅ​តែ​រក្សា​កំណត់ត្រា​ជា​ខ្សែប្រយុទ្ធ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដោះដូរ​កីឡាករ​ជាង​៧រដូវកាល​កន្លង​ទៅ​នេះ​។ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt។

កំណត់​ត្រា​ដ៏​អស្ចារ្យ​របស់​ Neymar នេះ​គឺ​កើត​ឡើង​នៅ​ដើម​រដូវកាល​ឆ្នាំ​២០១៧/១៨ ដែល​នៅ​ពេល​នោះ​ក្លឹប​ Paris Saint Germain បាន​ទិញ​យក​កីឡាករ​នេះ​ពី​ក្លឹប​ Barcelona ក្នុង​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​២២២លាន​អ៊ឺរ៉ូ​ឯណោះ​ ដែល​ជា​កំណត់ត្រា​មួយ​ដែល​មជ្ឈដ្ឋាន​ក្នុង​ពិភព​បាល់ទាត់​មិន​សឹង​ជឿ​ថា​អាច​កើត​ឡើង​នៅ​ពេល​នោះ​។

កីឡាករ​ប្រេស៊ីល​រូប​នេះ​មាន​សមត្ថភាព​អស្ចារ្យ​មិន​ធម្មតា​ ដោយ​មាន​ទម្រង់​លេង​ល្អ​ដោយ​កាល​ពី​លេង​ឲ្យ​ Barca កាល​ពី​ឆ្នាំ​២០១៣-២០១៧ បាន​ចូល​លេង​បាន​ ១៨៦ប្រកួត​ និង​ស៊ុត​ចូល​ ១០៥គ្រាប់​ រី​ឯ​មក​លេង​ឲ្យ​ PSG ពី​ឆ្នាំ​២០១៧-២០២៣ បាន​ចូល​លេង​ ១៧៣ប្រកួត​ និង​ស៊ុត​ចូល​ ១១៨គ្រាប់​។

ខ្សែប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​គេ​​ចំអក​ថា​ ជា​កីឡាករ​មុខ​លុយ​ និង​មាន​អត្តចរិត​រាង​មិន​សមរម្យ​បន្តិច​ ដោយ​កាល​ពី​លេង​ឲ្យ​ PSG ក្លឹប​នេះ​បាន​ចាយ​លុយ​រាប់​សែន​ដុល្លារ​ជា​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដើម្បី​ឲ្យ​កីឡាករ​នេះ​បង្ហាញ​អាកប្បកិរិយា​រួសរាយ​ និង​សមរម្យ​ដាក់​អ្នកគាំទ្រ​។

បច្ចុប្បន្ន​នេះ​ Neymar បាន​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Al Hilal ដែល​ជា​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​ក្លឹប​នេះ​បាន​ចាយ​ទិញ​យក​គេ​មក​ពី​ PSG ក្នុង​តម្លៃ​ខ្លួន​ ៩០លាន​អ៊ឺរ៉ូ​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី