• 2024-04-19 01:55:00
  • បាល់ទះ

កក្រើក! ក្រុមបាល់ទះកីឡាករល្បីៗចូលប្រកួតបាល់ទាត់ដ៏ធំមួយប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា

  • 2024-04-19 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដ៏ធំនិងអស្ចារ្យមួយនឹងកើតមានឡើងនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខដែលមានការចូលរួមពីក្រុមបាល់ទាត់មិនអាជីពល្បីៗចំនួន​៤ក្រុម​ ហើយក្នុងនោះក៏មានវត្តមាន​ក្រុមកីឡាករ​បាល់ទាត់បាល់ទះដែល​ប្រមូល​ផ្ដុំ​ដោយកីឡាករ​ល្បីៗ​ផងដែរ។

ក្រុមបាល់ទាត់បាល់ទះដែលចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដ៏​កក្រើក​ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ មានឈ្មោះថា S&E Volleyball All Stars។ ក្រុមដែល​ទើប​បង្កើត​ឡើង​ថ្មីថ្មោងមួយនេះ មានកីឡាករ​បាល់ទះល្បីៗជាច្រើនដូចជាឥន្ទ្រីពិឃាដឌូក សុខរ៉ាដូ ធីម៉េងហួង ប៊នណារិទ្ធ ម៉ាប់ឆ្វេង សុវណ្ណនាថ លោកគ្រូសោម ចំណាប់ អធិរាជប្រអប់​ស្មាត់​រាជ នួន វិចិត្រ និងអេដមីនបាល់ទះល្បីៗរួមមាន​លោក អ៊ឹង ឆាយ លោកឌូគូ លោកខេន លោកស្រួច លោកសី លោកចន្ថា និងលោកម៉េងលីជាដើម។

ក្រៅពីមានការចូលរួមពីក្រុមកីឡាករបាល់ទះហើយនោះ ក៏មានវត្តមានពីសំណាក់ក្រុមខ្លាំងនិង​សំបូរបទពិសោធន៍ Cambodia Football Super Stars ដែលមានការចូលចូលពីសិល្បៈករក្មេងចាស់ជាច្រើនដូចជាលោក ចារិទ្ធី លោក ខេម លោក គូម៉ា លោក សេង មង្គល លោកដេនសាប់ហ្វឺ លោក ប៊ុនលីម៉ា លោក ហេង នរកក្ដដា លោក ភីសេន រួមជាមួយនឹងតារាល្បីៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះនៅមានក្រុមល្បីៗមិនអាច​មើល​រំលង​បាន​២​ក្រុម​ទៀត ពោលគឺ​ក្រុមបាល់ទាត់គុនខ្មែរ និងក្រុមបាល់ទាត់ Vlogger All Stars ទៀតផង។

ព្រឹត្តិការណ៍នេះនឹង​រៀបចំឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ នាថ្ងៃទី​០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងធំៗបីរួមមានទីមួយ ជាការឆ្លើយតបនឹងអនុសាសន៍របស់សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន។ ទីពីរដើម្បីផ្សព្វផ្សាយការរួមរួមសាម្គី និងទំនាក់ទំនងល្អក្នុងសង្គម ក្រោមម្លប់សន្តិភាព និងទីបីដើម្បីប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា។ កុំ​ភ្លេច​ចូល​រួម​គាំទ្រ​ទាំងអស់​គ្នា​ណា!

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម