• 2023-12-21 10:29:10
  • ប្រដាល់

MC Vutha​ បង្ហាញ​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ក្នុង​នាម​កូន​ខ្មែរ​ម្នាក់​បាន​ចូលរួម​លើកស្ទួយ​គុន​ខ្មែរ​ឲ្យ​ល្បី​រន្ទឺ​

  • 2023-12-21 10:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ជួប វុត្ថា ​ឬ​គេ​ស្គាល់​ថា​ MC Vutha​ បង្ហាញ​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយរូប​បាន​ចូលរួម​ផ្សព្វផ្សាយ​ និង​លើក​ស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ល្បី​រន្ទឺ​ទាំង​ឆាក​ជាត​ិ និង​អន្តរជាតិ​កន្លង​ទៅ​ជា​មួយ​ TOWN។​

លោក​ ជួប វុត្ថា​

លោក​ ជួប វុត្ថា​ ឲ្យ​ដឹង​ថា​ ការ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ និង​ការ​អធិប្បាយ​ជា​មួយ​កីឡា​មួយ​នេះ​មិនក្រោម​ ៥ឆ្នាំ​នោះ​ទេ​គិត​មក​ដល់​ពេល​នេះ។​ តាម​រយៈ​ការ​អធិប្បាយ​ជូន​ប្រិយមិត្ត​ទស្សនា​ និង​ការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​គឺពិត​ជា​រួម​ចំណែក​លើកស្ទួយ​វិស័យ​ប្រដាល់​ដែល​ជា​កេរ្តិ៍មរតក​ដូនតា​ឲ្យមាន​ភាព​ល្បីល្បាញ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​រហូត​ដល់​បរទេស​ ឬ​ពិភពលោក​ស្គាល់​គុន​ខ្មែរ។​

លោក​ ជួប វុត្ថា​ (ខាងឆ្វេង)

ជា​ការ​ជំរុញ​មួយ​ផ្នែក​បន្ថែម​ពី​អាជីព​ពិធី​ករ​ហើយ​នោះ​ MC​ ដែល​មាន​ថ្វី​មាត់​ខាង​លើ​ក៏​ជា​ផលិតករ​ និង​ជា​អ្នក​ផ្គូផ្គង​កីឡាករ​មួយ​រូប​នៅ​សង្វៀន​ TOWN​ ផង​ដែរ។​ សកម្មភាព​ទាំង​នេះ​ហើយ​លោក​ពិត​ជា​សប្បាយ​រីករាយ​ក្នុង​នាម​កូន​ខ្មែរ​មួយ​រូបបាន​តបស្នង​សងគុណ​ដល់​បុព្វបុរស​ដែល​បាន​បន្សល់​នូវ​កេរ្តិ៍មរតក​ក្បាច់​មួយ​នេះ​ដល់​អ្នក​ជំនាន់​ក្រោយ។​

លោក​ ជួប វុត្ថា​ និង ធារ៉ា

ពិធី​ករ​មាន​ដើម​កំណើត​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បន្ថែម​ទៀត​ថា ​ដើម្បី​ឲ្យ​គុន​ខ្មែរ​ល្បីល្បាញ​បន្ថែម​ទៀត​គឺ​មហាជន​ត្រូវ​រួម​គ្នា​ធ្វើ​ រួម​គ្នា​គិត​ និង​រួម​គ្នា​ផ្សព្វផ្សាយ​បន្ត​ទៀត​។ ជួយគ្នាបង្ហាញ​នូវ​អ្វី​ដែល​ខ្មែរ​មាន​ដូច​ជា​តឹកតាង​ចម្លាក់​លើ​ប្រាសាទ​នានា​ឲ្យ​បរទេស​ដឹងកាន់​តែច្បាស់។​ ជា​មួយ​គ្នា​នេះ​ដែរ​លោក​ក៏​មាន​មហិច្ឆតា​ជំរុញ​គុន​ខ្មែរ​ឲ្យ​ពិភពលោក​ស្គាល់​ច្បាស់​ថា​ក្បាច់​គុន​នេះ​ជា​របស់​ខ្មែរ​ពិតប្រាកដ​ និង​ចង់​ឲ្យ​ទង់ជាតិ​ខ្មែរ​បក់​ក្នុង​កម្មវិធី​ធំៗ​លើ​ពិភពលោក​ផង​ដែរ។​

លោក​ ជួប វុត្ថា​ (ខាងឆ្វេង)

រំលឹក​ដែរ​ថា​ លោក​ ជួប វុត្ថា ​ឬ​ MC Vutha​ ជា​ពិធី​ករប្រដាល់​នៅ​សង្វៀន​ TOWN ​និង​ជា​អ្នក​ផ្គូផ្គង​ប្រដាល់​មួយ​រូបផង​ដែរ​នា​ពេល​បច្ចុប្បន្ន​នេះ។​ លោក​តែងតែ​បង្ហាញ​មុខក្នុង​កម្មវិធី​​ប្រដាល់​ធំៗ​របស់​សង្វៀន​ TOWN​ ដូច​ជា​ព្រឹត្តិការណ៍​ ព្រំ​ សំណាង​ ប៉ះ​ ដាវ លីឌុច​ និង​ការ​ប្រកួត​តាម​បណ្ដា​ខេត្ត​នា​ពេល​កន្លង​ទៅ។​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​លោក​ជា​ពិធី​ករដែល​មាន​ប្រជាប្រិយ​មួយ​រូប​ខាង​ផ្នែក​ប្រដាល់​នេះ​នៅ​កម្ពុជាផងដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី