
- 2024-04-05 07:58:18
- ប្រដាល់
សហព័ន្ធប្រដាល់គុនខ្មែរ៖ ជូនថវិកាមន្ត្រី គណៈកម្មការប្រតិបត្តិ និងសូត្រមន្តអបអរឆ្នាំថ្មី
- 2024-04-05 07:58:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់គុនខ្មែរ៖ ជូនថវិកាមន្ត្រី គណៈកម្មការប្រតិបត្តិ និងសូត្រមន្តអបអរឆ្នាំថ្មី
ចន្លោះមិនឃើញ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះធ្វើពិធីសូត្រមន្តលើករាសី និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ប៉ុន្មានថ្ងៃទៀតពេលខាងមុខនេះ។
នាឱកាសព្រឹកមិញនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយស ព្រមជាមួយថ្នាក់ដឹកនាំ បណ្តាស្ថានីយ៍ទូរទស្សន៍ដៃគូសំខាន់ និង ព្រឹទ្ធាចារ្យកីឡាជាច្រើនរូបទៀត។ ឯកឧត្តម ខូវ ឆាយ ដែលជាប្រធានសហព័ន្ធកីឡាកីឡាប្រដាល់គុនខ្មែរថ្មី បានថ្លែងអំណរគុណចំពោះឯកឧត្តម តែម ម៉ឺន ដែលបានប្រគល់ភារកិច្ចដឹកនាំនេះជូនទៅដល់ឯកឧត្តមក៍ព្រោះតែអតីតប្រធានបានមើលឃើញពីសក្តានុពល និងភាពវៃឆ្លាតរបស់ឯកឧត្តម ខូវឆាយពិសេសការយល់ដឹងទាំងផ្នែកភាសារ និងបច្ចេកវិទ្យាផ្សេងៗជាដើម។
ក្នុងនាមប្រធានសហព័ន្ធថ្មីឯកឧត្តមបានប្រកាសថា នឹងបន្តដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យទទួលបានភាពជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិដើម្បីបន្តលើកស្ទួយវិស័យកីឡាប្រដាល់អត្តសញ្ញាណជាតិខ្មែរឲ្យបន្តគង់វង្សជាដរាបជាការតបស្នងជូន ចំពោះ ឯកឧត្តម តែម ម៉ឺន នូវស្នាដៃ និងកេរ្តិ៍ដំណែលដែលឯកឧត្តមបានបន្សល់ទុកជាច្រើនអាណត្តិកន្លងមក។ ទន្ទឹមនិងនេះឯកឧត្តមក៍បានបញ្ជាក់ពីជំហរក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរពិសេសបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក បណ្តាក្លឹបគ្រូបង្វឹក និងកីឡាការ កីឡាការិនី ទាំងអស់រួបរួមពួតដៃគ្នាជាធ្លុងមួយយកប្រយោជន៍ជាតិជាធំ និងមិនទុកអោយអ្នកណាម្នាក់ឯកោឡើយ។
ជាចុងក្រោយនៃកម្មវិធីព្រឹកមិនញនេះក្នុងនាមប្រធានសហព័ន្ធបានធ្វើការឧបត្តម្ភថវិការជូនដល់មន្ត្រីសហព័ន្ធចំនួន ១៥០នាក់ នូវទឹកប្រាក់ក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងគណៈកម្មាការប្រតិបិត្តក្នុងម្នាក់ ៣០ម៉ឺនរៀលផងដែរ។ ពិធីសូត្រមន្តអបអរឆ្នាំថ្មីនេះប្រារព្ធឡើងនៅទីស្នាក់ការសហព័ន្ធផ្ទាល់ក្នុងពហុកីឡដ្ឋានជាតិ៕