• 2024-04-29 11:47:23
  • បាល់ទាត់

Harry Kane ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ Bundesliga ក្នុង​រដូវកាល​នេះ​

  • 2024-04-29 11:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Harry Kane ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ Bundesliga នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤ គិត​មក​ត្រឹម​នឹង​ពេល​នេះ​។ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt កាល​ពី​ពេល​ថ្មីៗ​នេះ​។

បើ​តាម​ស្ថិតិ​ខាង​លើ​គិត​មក​ត្រឹម​ពេល​នេះ​ Kane រក​គ្រាប់​បាន​ ៣៣គ្រាប់​ នៅ​ក្នុង​ប្រកួត​សរុប​ ៣០ប្រកួត​ នៅ​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់​មួយ​នេះ​។

កីឡាករ​អង់គ្លេស​រូប​នេះ​ទើប​ផ្លាស់​មក​លេង​ឲ្យ​ Bayern Munich នៅ​ក្នុង​រដូវកាល​នេះ​ប៉ុណ្ណោះ​ប៉ុន្តែ​ទម្រង់​របស់​គេ​ហាក់​ដូច​សម្រប​ខ្លួន​នឹង​ការ​លេង​នៅ​លីគ​កំពូល​នេះ​បាន​ល្អ​ណាស់​ ដោយ​គេ​បាន​ក្លាយ​ជា​កីឡាករ​ស្នូល​របស់​ក្លឹប​នេះ​។

ទោះ​ទម្រង់​ល្អ​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូប​នេះ​មិន​អាច​ជួយ​ Bayern ឲ្យ​ឈ្នះ​ពាន​ Bundesliga នៅ​ក្នុង​រដូវកាល​នេះ​ព្រោះ​តែ​នៅ​ខណៈ​នេះ​ Bayern ឈរ​លេខ​២នៅ​តារាង​ដោយ​មាន​ ៨១ពិន្ទុ​ ខណៈ​ Leverkusen ជា​ក្លឹប​នាំ​មុខ​មាន​ ៨១ពិន្ទុ​ឯណោះ​។

Kane បាន​មក​លេង​ឲ្យ​ Bayern ក្នុង​រយៈពេល​វែង​ក្រោយ​ចាកចេញ​ពី​ Spurs ដោយ​បាន​ចុះ​កុងត្រា​ជា​មួយ​ Bayern ៤រដូវកាល​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ដែល​អាច​រក​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្នុង​១រដូវកាល​នៅ​ Bundesliga គឺ​ខ្សែ​ប្រយុទ្ធ​ Robert Lewndowski ដោយ​កាល​នោះ​គឺ​ក្នុង​រដូវកាល​ឆ្នាំ​២០២០/២១ ក្នុង​ពេល​ដែល​គេ​ជា​កីឡាករ​របស់​ Bayern Munich៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី