• 2022-11-19 00:30:00
  • បាល់ទះ

អ្នក​សៀមរាប​ត្រៀម​ហ៊ោ​ហើយ​ ឬ​នៅ?​ បាល់ទះ​ Slamball​ នឹង​ប្រកួត​ម៉ោង​៤​ល្ងាច​នៅ​តារាង​ 777​

  • 2022-11-19 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទះ​ Slamball​ ដែល​ជា​ព្រឹត្តិការណ៍​ធំ​ និង​អស្ចារ្យ​​បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​សៀមរាប​ហើយ​ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ ក្រុម​ដំរីសៀមរាប​ និង​ ត្រីឆ្លាមកំពត​ នៅ​ល្ងាច​ម៉ោង​ ៤​ល្ងាចនេះ​នៅ​តារាង​បាល់ទះ​ 777។​

ក្រុមដំរីសៀមរាប

នេះ​ជា​សប្ដាហ៍​ទី៣​ ហើយ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​បាល់ទះ​ Slamball​ ដ៏​អស្ចារ្យ​នៅ​កម្ពុជា។​ ល្ងាច​នេះ​គឺ​ក្រុម​ម្ចាស់ផ្ទះ​ ដំរីសៀមរាប​ នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​មក​ពី​ដែន​សមុទ្រ ត្រីឆ្លាមកំពត ​ដើម្បី​ប្រជែង​យក​ជ័យជម្នះ។​

ក្រុមត្រីឆ្លាមកំពត

ក្រុម​ម្ចាស់ផ្ទះ​ដែល​មាន​កីឡាករ​ឆ្នើម​ អ៊ី សំអឿត​ (បន្ទាយឈើ)​ ល្បី​ល្អ​សេវា​ និង​ផ្ដាច់​ល្អ​នោះ​អាច​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​សៀមរាប​បាន​ទេ។​ ដូច្នេះ​ចំពោះ​អ្នក​ដែល​ចង់​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​ ដំរីសៀមរាប​ ប៉ះ​ ត្រីឆ្លាមកំពត​ សូម​កុំ​ភ្លេច​នៅ​ម៉ោង​៤​ ល្ងាច​នេះ​នៅ​តារាង​ 777​ ក្នុង​ខេត្ត​សៀមរាប​ ឬ​ចូល​ទៅ​ហ្វេសបុក​ផេក​ Sabay News Sport និង​ Anchor Beer (Cambodia)៕

អ៊ី សំអឿត​ (បន្ទាយឈើ)​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់