• 2022-06-08 03:44:15
  • បាល់ទះ

សហព័ន្ធ​បាល់ទះ​​៖ ​វា​ជា​សករាជ​ថ្មី​ក្នុង​ការ​បង្កើត​បាល់ទះ​នារី​ឡើង​វិញ

  • 2022-06-08 03:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​ និង​កំពុង​​ធ្វើ​តេស្ត​ជ្រើស​រើស​​កីឡា​ការិនី​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ការ​​ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ចិន កាល​​ពី​ម្សិលមិញ​នេះ​នៅ​តារាង​បាល់ទះ​វិសាខា​​។

​ក្នុង​ការ​ធ្វើ​តេស្ត​នេះ​លោក អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​វា​ជា​សករាជ​​ថ្មី​មួយ​​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​យ៉ាង​ណា​បង្កើត​បាល់ទះ​នារី​ឡើង​វិញ​ឲ្យខាងតែ​បាន​។ បើ​ទោះ​ជា​ការ​បង្កើត​​វា​មិន​ទាន់​អាច​ជួយ​ឲ្យ​​កីឡា​នេះ​ខ្លាំង​ក្នុង​ពេល​នេះ​ភ្លាម​ៗ​ ប៉ុន្តែ​ត្រូវ​តែ​ចាប់​ផ្ដើម​ដើម្បី​អនាគត​បាន​ប្រសើរ​ឡើង​វិញ​ក្នុង​វិស័យ​នេះ។

​អគ្គលេខាធិការ​ខាង​លើ​បាន​និយាយ​ថា «​ការ​បង្កើត​នេះ​គឺ​ជា​សករាជ​ថ្មី​មួយ​ទៀត​ដែល​សហព័ន្ធ​របស់​យើង​ចាប់​ផ្ដើម​គិតគូរ​ឡើង​វិញ​។ … សហព័ន្ធ​បាល់ទះ​បាន​កោះ​អញ្ជើញ​កីឡា​ការិនី​នៅ​តាម​បណ្ដា​ខេត្ត​មក​ធ្វើតេស្ត​ រហូត​មក​ដល់​​ពេល​នេះ​​មាន​កីឡាការិនី​មក​ខេត្ត​ចំនួន​១០ ឬ​១១​ហើយ ដែល​​បាន​ដាក់​ពាក្យ​ ហើយ​កីឡា​ការិនី​ទាំង​​អស់​នឹង​ទទួល​ការ​ធ្វើតេស្ត​ជា​បន្ទាប់​ៗ»។

​«​សម្រាប់​ការ​ជ្រើស​រើស​នេះ​គឺ​​ដើម្បី​​ចុច​យក​មួយ​ចំនួន​ទៅ​ហាត់​បន្ថែម​នៅ​ចិន។ បើ​តាម​គោលការណ៍​​គឺ​​​ខាង​ចិន​គេ​អោយ​១៥​នាក់ទាំង​គ្រូ​និង​សិស្ស ប៉ុន្តែ​ក្នុង​ដំណាក់​បឋម​នេះ​យើង​នឹង​ជ្រើស​រើស​ឲ្យ​លើស​សិន ដើម្បី​សម្រេច​ឲ្យ​បាន​មុន​ការ​ជ្រើស​រើស​ចុង​ក្រោយ​​​ឲ្យ​បាន​ល្អ​បំផុត​»។ ​នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​​លោក​បណ្ឌិត​​អគ្គលេខាធិការ​​​។

ឥឡូវ​នេះ​កីឡា​ការិនី​ទាំង​អស់​កំពុង​ប្រមូល​ផ្ដុំ​នៅ​តារាង​ហ្វឹកហាត់​​បាល់ទះ​របស់​វិសាខា ​ដើម្បី​ធ្វើតេស្ត​ជា​បន្ទាប់ៗ ហើយ​ថ្ងៃ​នេះ​ក៏​នៅ​តែ​បន្ត​ធ្វើតេស្ត​ផង​ដែរ​។ ចំណែក​ពេលវេលា​នៃ​ការ​​​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ចិន​ជាក់លាក់​នោះ​នៅ​មិនទាន់​សម្រេច​បាន​ឡើយ ព្រោះ​តែ​រង់ចាំ​​ការ​​សម្រេច​របស់​ CAMSOC និង NOCC ជា​ចុង​ក្រោយ​សិន​៕ ​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់