• 2022-04-18 03:58:29
  • កីឡា​ផ្សេង​ៗ

​បុរស​ខ្មែរ​អង្គរ​ ហាប់ វណ្ណី​ យក​ Youtube ​ជា​គ្រូ​ ទី​សាធារណ​ជា​កន្លែង​ហាត់​តែ​សមត្ថភាព​មិន​ធម្មតា​

  • 2022-04-18 03:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ខ្មែរ​អង្គរ​ ឬ​គេ​ស្គាល់​ថា​ Mr Bee​ លើ​ហ្វេសបុក​គឺ​មាន​សមត្ថភាព​លោត​ រលាត​ត្រលប់​ចុះ​ឡើង​មិន​ធម្មតា​នោះ​ទេ​ ប៉ុន្តែ​អ្វី​នឹក​ស្មានមិន​ដល់​នោះ​មិន​មាន​គ្រូ​បង្ហាត់​បង្រៀន​ផ្ទាល់​អ្វី​ឡើយ​មាន​តែ​មើល​តាម​ Youtube​ ប៉ុណ្ណោះ។​

Mr Bee​ ខាងស្ដាំ

Mr Bee​ មាន​ឈ្មោះ​ដើម​ថា​ ហាប់ វណ្ណី​ វ័យ​ ២៤​ឆ្នាំ​ជា​អ្នក​ភូមិវត្តបូព៌​ សង្កាត់​សាលាកំរើក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប។​ យុវជន​រូប​នេះ​ចាប់​ផ្ដើម​ស្រឡាញ់​ និង​ចូលចិត្ត​កីឡា​ហក់លោត​ ឬ​រលាត​នេះ​តាំង​ពី​ឆ្នាំ​ ២០១៥​ មក​ម្ល៉េះ​ និង​បាន​ជម្នះ​ឧបសគ្គ​ជា​ច្រើន​មាន​ទាំង​គ្រួសារ​ មិត្តភ័ក្ដិ​ក៏​ដូច​ជា​កត្តា​សម្ភារ​ជា​ដើម។​

បុរស​សម្បុរ​ស្រអែម​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ខ្លួន​មិន​មាន​នរណា​បង្ហាត់​បង្រៀន​លេង​កីឡា​លោត​រលាត​នេះ​ទេ​ ពោល​គឺ​មើល​តាម​ Youtube​ និង​រៀន​ធ្វើ​តាម។​ ដោយ​សារ​តែ​ឃើញ​បរទេស​គេ​ចេះ​លោត​ មាន​សមត្ថភាព​លោត​អស្ចារ្យ​ទើប​ជំរុញ​ចិត្ត​ខ្លួន​ឲ្យ​ចង់​ហាត់​រៀន​ និង​បំពេញ​ក្ដី​ស្រមៃ​ចេញ​ទៅ​ប្រកួត​ប្រជែង​ប្រភេទ​កីឡា​មួយ​នេះ​នៅ​ឯ​បរទេស​ផង​ដែរ។​

Mr Bee​ លោតកន្លងទៅ(រូបភាពហ្វេសបុក)

Mr Bee​ បញ្ជាក់​ថា​ក្ដី​ស្រមៃ​គឺ​ចង់​បង្ហាញ​បរទេស​ថា​កម្ពុជា​ក៏​មាន​អ្នក​ដែល​មាន​សមត្ថភាព​ផ្នែក​កីឡា​លោត​នេះ​ដែរ​ និង​អាច​កាន់​ទង់ជាតិ​បង្ហាញ​បរទេស​នៅ​ពេល​ណា​មួយ។​ ដូច្នេះ​ហើយ​ទើប​រូប​គេ​បន្ត​ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ក៏​ធំ​មួយ​នេះ។​

Mr Bee​ លោតកន្លងទៅ(រូបភាពហ្វេសបុក)

ងាក​ទៅ​និយាយ​ពី​ឧបសគ្គ​វិញ​បុរស​វ័យ​២៤​ឆ្នាំ​រូប​នេះ​ថា​ឆ្លងកាត់​ច្រើន​ណាស់ ​ទី១​ ទីលាន​សម្រាប់​ហ្វឹកហាត់​ដូច​ឃើញ​ស្រាប់​ហើយ​រូប​គេ​ហ្វឹកហាត់​តាម​ទី​សាធារណ​ មាន​ស្មៅ​ មាន​ដី​ ក្នុងទឺកប៉ុណ្ណោះ​ព្រោះ​វា​កាត់​បន្ថយ​បាន​ខ្លះ​ពេល​គ្រោះ​ថ្នាក់​អំឡុង​ហាត់​។​ ទី២​ ក្រុម​គ្រួសារ​ មិត្តភ័ក្ដិ​ មិន​លើក​ទឹកចិត្ត​ចំពោះ​ការ​ហាត់​លេង​កីឡា​នេះ​ទេ​ ព្រោះ​មើល​ឃើញ​ពី​កត្តា​គ្រោះថ្នាក់​ខ្លាំង។​

Mr Bee​ (រូបភាពហ្វេសបុក)

យ៉ាងណា​ Mr Bee​ មិន​បាន​បោះបង់​កីឡា​មួយ​នេះ​ទេគឺ​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ដដែល។​ អ្វី​ដែល​រូប​គេ​ចង់បាន​បំផុត​នោះ​គឺ​ការ​ទិញ​កម្រាល​លោត ទិញ​ពូក សម្រាប់​ជំនួយ​ដល់​ការ​ហ្វឹកហាត់​។​ រូប​គេ​រីករាយ​បំផុត​ប្រសិន​បើ​ប្រិយមិត្ត​ចូលចិត្ត​ ចង់​ឃើញ​រូប​គេ​លោត​ និង​ចង់​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ​ ថវិកា​ក្ដី​អាច​ធ្វើ​បាន​តាម​រយៈ​លេខ​ទូរស័ព្ទ 081 241 388 ABA: 002 502 986 ហ្វេសបុក​ Flip Bee ជា​ដើម។​

Mr Bee​ លោតកន្លងទៅ(រូបភាពហ្វេសបុក)

តោះ!​ ទស្សនា​វីដេអូ​របស់​ សប្បាយ​ សម្ភាស​ជា​មួយ​ Mr Bee​ ទាំង​អស់​គ្នា៖​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់