- 2024-12-24 04:33:05
- កីឡាផ្សេងៗ
ថ្នាក់ដឹកនាំតេក្វាន់ដូ WT៖ ជំរុញស្មារតីកីឡាករ កីឡាករទាំងអស់បន្តខំប្រឹងប្រែងពង្រីងសមត្ថភាពឈានដណ្ដើមមេដាយកម្រិតខ្ពស់
- 2024-12-24 04:33:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំតេក្វាន់ដូ WT៖ ជំរុញស្មារតីកីឡាករ កីឡាករទាំងអស់បន្តខំប្រឹងប្រែងពង្រីងសមត្ថភាពឈានដណ្ដើមមេដាយកម្រិតខ្ពស់
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ WT ជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនីមិនថាឈុតធំ ឬថ្នាលនោះទេគឺត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងឈានដល់ការដណ្ដើមមេដាយកម្រិតខ្ពស់។
ថ្លែងក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃមុននេះឯកឧត្តមជ្រិន សុធា បានឲ្យដឹងថា កន្លងទៅក្រុមតេក្វាន់ដូ WT ធ្លាប់ឈ្នះមេដាយកម្រិតអន្តរជាតិជាច្រើនមកហើយ និងធ្លាប់ឆ្លងកាត់ការជម្រុះឡើងទៅវគ្គផ្ដាច់ព្រ័ត្រកីឡាអូឡាំពិកផងដែរ។ ប៉ុន្តែក្ដីកម្ពុជានៅមិនទាន់បានឈ្នះមេដាយអូឡាំពិកដែលជាការប្រកួតកម្រិតខ្ពស់បំផុតនៃកីឡានេះទេ។
តំណាងសហព័ន្ធសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងបន្តខំប្រឹងប្រែងហ្វឹកហាត់ ពង្រីកចំណេះដឹងរបស់ខ្លួនឲ្យកាន់តែរីកចម្រើន និងដាក់ក្ដីស្រមៃឲ្យបានកាន់តែខ្ពស់ដូចជាយកមេដាយកីឡាអូឡាំពិកឲ្យបាននៅថ្ងៃណាសម្រាប់កម្ពុជាជាដើម។
រំលឹកដែរថា ការប្រកួតកីឡាតេក្វាន់ដូWT ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ដោយមានក្លឹបកីឡាតេក្វាន់ដូ WT មកពីបណ្តារាជធានី-ខេត្ត ចូលរួមសរុប ៣២ និងមានប្រតិភូកីឡាសរុប ១៧២នាក់ (ប្រតិភូគ្រូបង្វឹក ៤៧នាក់ កីឡាករ ៦៥នាក់ និងកីឡាការិនី៦០នាក់) ក្នុងនោះនៅរាជធានីភ្នំពេញមាន ២២ក្លឹប ខេត្តកណ្តាល ២ក្លឹប ខេត្តបាត់ដំបង ៥ក្លឹប ខេត្តសៀមរាប ២ក្លឹប និងខេត្តរតនគិរី ១ក្លឹប។ ការប្រកួតនេះអាចដំណើរការទៅបាន ដោយសារមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿន ដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២៤៕