- 2021-12-14 12:59:38
- កីឡាផ្សេងៗ
កាយសម្ព័ន្ធ ផ្នែក Aerobic បង្ហាញភាពលេចធ្លោក្នុងកម្មវិធីជើងឯកថ្នាក់ជាតិ ២០២១
- 2021-12-14 12:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាយសម្ព័ន្ធ ផ្នែក Aerobic បង្ហាញភាពលេចធ្លោក្នុងកម្មវិធីជើងឯកថ្នាក់ជាតិ ២០២១
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ចំពោះវិញ្ញាសា Aerobic gymnastics មានភាពលេចធ្លោមែនទែនបើប្រៀបជាមួយការប្រកួតជើងឯកថ្នាក់ជាតិនៅឆ្នាំមុន។
លោក ណយ ផាណា បានឲ្យដឹងថា បើតាមការពិនិត្យប្រកួតជាក់ស្ដែងនេះមើលឃើញថាក្រុមផ្នែក Aerobic gymnastics គឺធ្វើបានល្អជាងផ្នែក Artistic gymnastics។ ចំពោះផ្នែក Artistic ដែលធ្វើមិនសូវបានល្អនេះក៏ព្រោះតែកង្វះខាតសម្ភារហ្វឹកហាត់ ប៉ុន្តែផ្នែកឧបករណ៍មួយចំនួនកីឡាករនៅរក្សាបានគុណផលល្អដដែល។
គ្រូជំនាញកាយសម្ព័ន្ធរូបនេះបន្ថែមថា វិញ្ញាសា Aerobic gymnastics ទាំងប៉ុន្មានផ្នែកក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះធ្វើបានល្អ រីកចម្រើនស្ទើរទាំងអស់។ ចំពោះការផ្លាស់ប្ដូរកន្លែងប្រកួតថ្មីនៅឯខេត្តកំពង់ឆ្នាំងលើកនេះគឺល្អ និងអាចទទួលយកបាន។
រំលឹកដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្ដម ថោង ខុន ឆ្នាំ២០២១ នៅឯក្លឹបសាលាលេខ៥។ ការប្រកួតធ្វើឡើងកាលពីថ្ងៃទី៨ ដល់ ១៣ ខែធ្នូ ឆ្នាំ២០២១៕