• 2021-07-11 13:56:31
  • បាល់ទះ

អត់​ទ្រាំ​មិន​បាន ​សម្ដេច​តេជោ ​និយាយ​រឿង​ប្រដាល់ ​ឃឹម បូរ៉ា ប៉ះ មេឃា និងអាជ្ញាណ្ដាលហើយ

  • 2021-07-11 13:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្ដេច​តេជោ ហ៊ុន សែន ​បាន​ចេញ​ប្រតិកម្ម​រឿង​ប្រដាល់​កាល​ពី​ម្សិលមិញ​នេះ​ហើយ ​ដោយ​សម្ដេច​និយាយ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ​ដែល​ស្រលាញ់​វិស័យ​កីឡា។

​កាល​ពី​ម្សិលមិញ​នេះ ​ការ​ប្រកួត​ប្រដាល់​រវាង​ឃឹម ប៉ូរា និង មេឃា ​ត្រូវ​បាន​លើក​ពេល ​បន្ទាប់ មេឃា ​ចាប់​បោក​បូរ៉ា ​តាម​ក្បាច់​កីឡា​កាស​ដែល​ខុស​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួត។ ​មាន​មតិ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ចំពោះ​ចៅ​ក្រម​ដែល​មិន​ប្រកាស​លទ្ធផល ហើយ​ឱ្យ​ទៅ​ប្រកួត​ម្ដង​ទៀត​នៅ​២​សប្ដាហ៍​ក្រោយ។ ខណៈ​ដែល​ម្នាក់​ៗ​យល់​ថា ​បូរ៉ា ​សម​តែ​ឈ្នះ​ហើយ ព្រោះ មេឃា ​វាយ​ខុស​លក្ខខណ្ឌ។

​ក្នុង​នោះ ​សម្ដេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ក៏​មាន​ប្រតិកម្ម​ដែរ។ សម្ដេច​មាន​ប្រសាសន៍​ថា​៖

ដោយអត់ទ្រាំមិនបានខ្ញុំសូម ចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុក ឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ?​ តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយ ដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយ មិនទុកពេលឱ្យតវ៉ានោះទេ។ ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់ តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់