- 2021-06-15 03:31:12
- បាល់ទះ
ស្មាត់កៅ ឆ្លើយទៅកាន់សុវណ្ណរាជថា មិនអីទេ៣ស្មើ
- 2021-06-15 03:31:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់កៅ ឆ្លើយទៅកាន់សុវណ្ណរាជថា មិនអីទេ៣ស្មើ
ចន្លោះមិនឃើញ
ស្មាត់កៅផ្លូវជាតិលេខ៣បានឆ្លើយទៅកាន់ការខំមិនសួររបស់ សុវណ្ណរាជបាល់ទះ (អធិរាជប្រអប់ស្រុកខ្មែរ) ដែលចង់បបួលស្មាត់កៅ៣ស្មើនោះពេលនេះស្មាត់កៅបានឆ្លើយថា មិនអីទទួលបាន៣ស្មើសង្ឃឹមបានជួបគ្នាឆាប់ៗ។
ប្រិយមិត្តពិតជាបានស្គាល់ហើយថា ស្មាត់កៅជាស្មាត់ល្អមួយរូបនៅម្ដុំផ្លូវជាតលេខ៣។ យ៉ាងណាក្នុងការបបួល៣ស្មើរបស់ស្មាត់រាជ ទំនងជាចាប់ឲ្យខាងរាជស្ទើរមិនបានពេញសាច់ឡើយ ព្រោះរាជគេល្អកម្រិតខ្ពស់ទៅហើយ។ ក្រោយការឆ្លើយថាមិនខ្លាចរបស់ស្មាត់កៅ មានប្រិយមិត្តបានខំមិនឲ្យស្មាត់កៅថា «ឲ្យស្ពៃហ៊ាន៣ស្មើជាមួយបងរាជ» ពេលនោះកៅឆ្លើយថា «សាកបានដឹង»។
រំលឹកថា ស្មាត់កៅគេជាស្មាត់ធម្មតាលេងតាមភូមិស្រុកនានា ខណៈដែលរាជជាកីឡាករកម្រិតខ្ពស់មួយរូបទទួលបានការបណ្ដុះបណ្ដាលនៅក្លឹបអាជីពគឺបញ្ជាការដ្ឋានអង្គរក្ស៕