- 2021-06-08 07:26:23
- បាល់ទះ
ម៉ា ប៊ិនយ៉ា នឹងវិលចូលសមរភូមិវិញឆាប់ៗតែមិនចង់លេងឲ្យក្លឹបអាជីពព្រោះហេតុផលផ្ទាល់ខ្លួន
- 2021-06-08 07:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ា ប៊ិនយ៉ា នឹងវិលចូលសមរភូមិវិញឆាប់ៗតែមិនចង់លេងឲ្យក្លឹបអាជីពព្រោះហេតុផលផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
អតីតអ្នកដេញបាល់លឿនរបស់ជម្រើសជាតិកម្ពុជា និងក្លឹបវិសាខា ម៉ា ប៊ិនយ៉ា ថា គេនឹងចេញលេងនៅតាមតារាងបាល់ទះនានាវិញឆាប់ៗ ប៉ុន្តែមិនចង់វិលទៅកាន់ការលេងឲ្យក្លឹបអាជីពណាមួយឡើយ ព្រោះហេតុផលផ្ទាល់ខ្លួន។
អតីតអ្នកដេញបាល់លឿនលោតស្រាលដូចសំឡីរូបនេះបានឲ្យដឹងថា បច្ចុប្បន្នគេនៅបន្តលេងដោយខ្លួនឯងតិចៗនៅផ្ទះឬនៅតាមតារាងនានាយូរៗម្ដង។ ប៊ិនយ៉ា បានបញ្ជាក់ថា រូបគេនៅលោតបានធម្មតា គ្រាន់តែលោតឆាប់ធ្លាក់ចុះវិញ ពោលគឺមិនដូចពីមុនដែលលោតឡើងសំកាំងលើអាកាសឡើយ។
អតីតអ្នកលេងបាល់ដ៏ល្បីធ្លាប់ហាត់ដល់ថៃរូបនេះ ចង់ចេញលេងយកភាពល្បីល្បាញរបស់ខ្លួនមកវិញ។ ការនៅលេងនេះបានធ្វើគេជឿជាក់ថា សមត្ថភាពរបស់គេពីមុននឹងវិលមកវិញក្នុងពេលឆាប់ៗ ក្រោមការខិតខំហ្វឹកហាត់ដោយខ្លួនឯងនិងការលេងតិចៗសព្វថ្ងៃ។
ម៉ា ប៊ិនយ៉ា ជាអតីតអ្នកដេញបាល់លឿនរបស់ក្លឹបបាល់ទះវិសាខា និងជាអតីតស្មាត់ជម្រើសជាតិដែលមានសមត្ថភាពលោតបានកម្ពស់៣,២០ ម៉ែត្រទៅ៣,៣០ម៉ែត្រ ពោលគឺខ្ពស់ប្រហាក់ប្រហែល ឌូក ផងដែរ។ ប៉ុន្តែគេឈប់លេងមួយរយៈពេលវេង ដោយសារជាប់បម្រើការងារនៅក្រុមហ៊ុនឯកជនមួយ៕