• 2021-04-01 03:38:57
  • បាល់ទះ

លោគ្រូ សោម ចំណាប់៖ បើចាប់៣ហ្នឹង ពិបាករកគូលេងណាស់!

  • 2021-04-01 03:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាននៃការចាប់ចូលគ្នារវាងស្មាត់យុន រាជ និងវ៉ា កំពុងក្លាយជាប្រធានបទក្ដៅ ហើយបើពួកគេបង្កើតអេគីបនេះមែននោះ តើមានអ្នកហ៊ានលេងជាមួយដែរឬទេ?

-ពិបាករកគូលេង បើអត់មានស្ពន់ស័រ

លោកគ្រូ សោម ចំណាប់ គ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងអតីតអ្នកលេងក្រៅផ្លូវការដ៏ល្បីល្បាញអំឡុងឆ្នាំ២០០៦-២០០៧ បានឲ្យដឹងថា បីខាងលើពិបាករកគូលេងណាស់ បើពួកគេបង្កើតអេគីបនេះមែន។

អតីតជម្រើសជាតិកម្ពុជារូបនេះពន្យល់ថា ៖«នេះខ្ញុំគិតថាបើសិនយើងចាប់គូប្រកួតខាងក្រៅហ្មងគឺពិបាក ដោយសារអីពួកគាត់ខាងក្រៅហ្នឹង អត់មាន​ស្ពន់ស័រ ដែលត្រូវគូឲ្យគាត់លេង តែបើសិនជាមានការប្រកួតបីស្មើគឺ មានគូច្រើនប្រកួតជាមួយគាត់»។

-បើយកអេគីបផ្សេងមកចាប់ចូលគ្នា គឺពិបាកចាប់ណាស់

ចំណុចដែលមិនអាចទៅរួចមួយទៀតនោះ គឺក្រុមខ្លាំងៗផ្សេងទៀត មាន​អេគីប​​​រៀងខ្លួនដូចជា សុវណ្ណនាថ ម៉ាប់ឆ្វេង ខ្មៅលិកម៉ាទីអូ, ឌូក ក្ដូរ វ៉ាន់​ប៉ះសេ, ម៉េងហ៊ួង ហុង ណារិទ្ធ ជាដើម គឺស្ទើរជាងបី យុន រាជ និងវ៉ាខ្លាំងណាស់។ ដូច្នេះពួកគេនឹងមិនចង់ជួបគូនេះឡើយ។ បើចាប់ចូលគ្នា ក៏ពិបាកចាប់ត្រូវណាស់។

លោកគ្រូសោម ចំណាប់បញ្ជាក់ថា ៖«តាមខ្ញុំគិត គូហ្នឹងមិនអាចលេងច្រឡូកច្រឡាស់ចូលគ្នាចឹងទេ វាចាប់មិនត្រូវគ្នាទេ បើយកបីចឹងហើយគឺពិបាករកគូលេងខ្ញុំគិតថាចឹង ពិបាករកគូលេងណាស់ ព្រោះម៉ាប់ សុវណ្ណមាថ និង​ម៉ាទិកអូ ក៏មិនអាចទៅលេងបានដែរ ព្រោះគេស្ទើរ១ចឹង គេម៉េចហ៊ានលេងជាមួយ ចាប់គូអ៊ីចឹងទៅអស់គូលេងប៉ាដោយ»។

-បើមានការប្រកួតប្រាក់លាន មិនខ្វះទេក្រុមខ្លាំងដែលចង់ប៉ះ

បើមានការប្រកួតដណ្ដើមប្រាក់លាន ប្អូនប្រុសបង្កើតរបស់លោកគ្រូ សោម ណារិទ្ធ ថាមិនខ្វះឡើយគូខ្លាំងដែលគេចង់ប្រកួត។

លោកប្រាប់ថា ៖«បីស្មើហ្នឹងបើសិនអាចលេងបានមិនខ្វះទេគូលេង មានក្រុមខ្លាំងៗគេច្រើនមានម៉ាប់ឆ្វេង សុវណ្ណមាថ ឌូក មានក្រុមម៉េងហ៊ួង ហើយក្រុមវិសាខា បើគេអាចចេញលេងក៏គេលេងបានដែរ ប្រសិនបើមានការប្រកួតបីស្មើដឹងតែមានហើយ»។

គួរបញ្ជាក់ថា អ្វីទាំងអស់នេះគ្រាន់តែជាការយល់ឃើញរបស់លោកគ្រូ សោម ចំណាប់ ប៉ុណ្ណោះ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? អ្នកអាច Comment បញ្ចញមតិនៅខាងក្រោមនេះបាន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់