• 2021-03-04 07:31:25
  • បាល់ទះ

បាត់មុខឱ្យឈឹង! តាមពិត ម៉ី រស្មី កំពុងសម្ងំធ្វើរឿងមួយ

  • 2021-03-04 07:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតផ្លូវការ និងមិត្តភាព របស់សមាគមន៍បាល់ទះវិសាខាប៉ុន្មានប្រកួតដើមឆ្នាំ២០២១ គឺមិនមានវត្តមានស្មាត់ឆ្វេង ម៉ី រស្មី ឡើយ ខណៈប្រិយមិត្តក៏ងឿងឆ្ងល់ថា តើកីឡាករជំនាញទាបក្រោយមកពីខេត្តស្វាយរៀងបាត់មុខទៅណា?

ម៉ី រស្មី នៅក្លឹបបាល់ទះ NK Fitness ឆ្នាំ២០១៧

ការណ៍មិនមានមុខក្នុងជំនួបមិត្តភាព និងការប្រកួតផ្លូវការដណ្ដើមពានរង្វាន់ពាន៧មករា កាល​ពី​ពេលថ្មីៗកន្លងទៅ ព្រោះតែស្មាត់ជម្រើសជាតិកម្ពុជារូបនេះ មានបញ្ហាបង្កេះរ៉ាំរ៉ៃមិនអាចជួយក្រុមបាន។

ទាកទងនឹងរបួសចង្កេះ រស្មី ប្រាប់ថា «ចង្កេះខ្ញុំឈឺយូរហើយតាំង២០១៧ តែវាឈឺអត់ធ្ងន់យើង​លេង​បាន​យើងហាត់បាន ដល់ពេលចូលដល់ចុងឆ្នាំ២០២០ ចាប់ផ្ដើមឈឺខ្លាំងហាត់លែងកើត ឥឡូវព្យាបាលរយៈពេល២ខែជាងហើយ តាំងពីខែ១២មក»។

បច្ចុប្បន្នអតីតកីឡាករក្លឹប​ថៃ NK Fitness បាននឹងកំពុងសម្រាកព្យាបាលជាមួយគ្រូខ្មែរ ដោយ​ការចំណាយផ្សេងៗជាបន្ទុករបស់ក្លឹប។ បើតាមសម្ដីរបស់ រស្មី រូបគេធូរស្បើយបាន ៥០ ទៅ ៦០%ហើយ ប៉ុន្តែមិនទាន់ដឹងថា ពេលណាទើបអាចហាត់ជាប់លាប់វិញ។

ម៉ី រស្មី ចូលហ្វឹកហាត់នៅសមាគមន៍បាល់ទះវិសាខានៅឆ្នាំ២០១៣ (បង្កើតដំបូង) លេងតំណែងទាបក្រោយ (វៃបាល់លើកស្រួច) និងបាល់បីម៉ែត្រកណ្ដាល។ ស្មាត់កម្ពស់ ១,៨៧ម៉ែត្រវ័យ ២៧​ឆ្នាំ ធ្លាប់លេងឱ្យក្លឹបថៃ NK Fitness ឆ្នាំ២០១៧ ហើយជាជម្រើសជាតិបាល់ទះលើក្ដារកម្ពុជា ទៅលេងនៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ និងហ្វីលីពីនឆ្នាំ២០១៩៕

រូបភាពផ្ដល់ឱ្យដោយ ម៉ី រស្មី

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់